Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរមិនចេះយោគយល់គ្នា ! រថយន្ត២គ្រឿងបេីកវ៉ាជែកគ្នា រហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ ខូចខាតទាំងសងខាង

ភ្នំពេញ ៖ រថយន្ត២គ្រឿងបេីកបរវ៉ាជែកគ្នារហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ ខូចខាតទាំងសងខាង ខណៈដែលចង់ឈ្នះគ្នាទៅវិញទៅមក សំណាងហេីយដែលមិនបង្កគ្រះថ្នាក់ ដល់អ្នកបេីកបរ​និ ងប្រជាពលរដ្ឋដែលកំពុងធ្វេីដំណេីរ។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ(អូសុីអាយសុី) ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ នៅត្រង់ចំណុចគល់ស្ពានបេឡេត្រេីយខាងលិច ខណៈដែលកំពុងឡេីងស្ពាន គេឃេីញរថយន្តកូរ៉េពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ2AH-9539 មានគ្នា៣នាក់ ក្នុងកាបីននិងម្នាក់ទៀតអង្គុយពីក្រោយ បេីកស៊ីញ្ញូសុំវ៉ារថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2S-5034 ជិះគ្នា៤នាក់ក្នុងរថយន្ត មិនឲ្យវ៉ា ដោយមានរ៉ឺម៉កមួយគ្រឿងទៀតនៅខាងមុខ ចំណែករថយន្តតាកូម៉ាក៏វ៉ារ៉ឺម៉កមុន លុះបេីកមកដល់ត្រង់ចំណុចកេីតហេតុ ក៏ឃេីញរថយន្តកូរ៉េវ៉ាស្ដាំរួចចូលខាងមុខរថយន្តតាកូម៉ា បណ្ដាលឲ្យរថយន្តតាកូម៉ាជាន់ហ្វ្រាំងមិនទាន់ជ្រុល បុករុញរថយន្តកូរ៉េឡេីងទទឹងផ្លូវ រងកាខូចខាតទាំងសងខាងយ៉ាងដំណំ។

អ្នកបេីកបររថយន្តកូរ៉េ មានឈ្មោះ គង ជីវ៉ា អាយុ៣៧ឆ្នាំមុខរបរបេីករថយន្តដឹកទិញ
ចំណែកអ្នកបេីកបររថយន្តតាកូម៉ាមានឈ្មោះ នេត សុវណ្ណ វ័យជាង៤០ឆ្នាំ មុខរបរ(មិនបានស្គាល់)។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់បានឲ្យភាគីទាំងពីធ្វេីការសម្របសម្រួលគ្នា ដោយខាងរថយន្តតាកូម៉ា ប្រគល់ឲ្យខាងក្រុមហ៊ុនធានារាប់រង ចេញមុខដោះស្រាយ ក្រោយធ្វេីការសម្របសម្រួលគ្នា ដោយខាងរថយន្តកូរ៉េ ព្រមចេញថ្លៃជុសជុលឲ្យស្អាត់ដូចដេីមវិញ៕ រក្សាសិទ្ធិដោយ៖ សារឿន

×