ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ ការងាររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗក្នុងថ្ងៃនេះការរកស៊ីជួញពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អៗខ្លះហើយនោះគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាមួយដែលមិនទាន់ស្គាល់ច្បាស់លាស់នោះទេ ដើម្បីចៀសវាងមានការថ្លោះថ្លោយនាំអោយបង់ខាតទ្រព្យឥតអំពើ ក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់ការងារសំខាន់ៗអោយគេកាន់កាប់ធ្វើជំនួសឡើយប្រយ័ត្នគេកិបកេងយកផលចំណេញអស់។ ក្នុងថ្ងៃនេះប្រសិនបើមាននរណាម្នាក់ខ្ចីរបស់អ្វីពីអ្នកចូរចាំថាត្រូវចេះត្រួតពិនិត្យមនុស្សអោយបានច្បាស់សិន និងរៀបចំឯកសារបញ្ជាក់អោយបានត្រឹមត្រូវផង។ មនោសញ្ចេតស្នេហាគូស្វាមីភរិយាក្នុងខែនេះប្រយ័ត្នមានអ្នកនាំរឿងមកអុចអាល៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ៦៧៨ យកលាភសម្បត្តិឧកញ៉ានិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់។ ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបោលហួសដល់ដៃអ្នកដទៃ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាអោយសោះពីព្រោះកើតជារឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ ក្នុងថ្ងៃនេះដែរចំពោះអ្នកកំពុងស្វែងរកការងារធ្វើឬមានធុរៈរត់រកពឹងពាក់អ្នកណាម្នាក់គឺអាចដូចបំណងប្រាថ្នា។ ចំពោះមនោសញ្ចេតនាខែនេះវិញប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើអោយចំណងស្នេហារង្គោះរង្គើរទៀតផង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៤ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ២៧ និងលេខ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ហេតុនេះទោះធ្វើអ្វីឃើញថាជឿនលឿននឹងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ ការងារថ្ងៃនេះប្រព្រឹត្តទៅដោយរលូន ហើយគ្រប់ការងារលំបាកសុទ្ធតែមានអ្នកជួយទំនុកបម្រុង ចំណែកបញ្ហាលុយកាក់វិញមានលំនឹងល្អណាស់ តែនឹងមានដៃគូប្រជែងថ្មី។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយគឺតែងហុចផ្លែផ្កានិងប្រមូលផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការធ្វើដំណើរពេលយប់ព្រលប់គួរបន្ថែមការប្រុងប្រយ័ត្នបន្តិច ព្រោះមានមនុស្សតាមឈ្នានីសភាពមានបានរបស់លោកអ្នក។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អបង្គួរ។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីនោះទេ ព្រោះការងារលោកអ្នកនៅថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ ចំពោះមនោសញ្ចេតនាពុំទាន់មានឱកាសបានជួបមនុស្សដូចប្រាថ្នាទេ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់។ នៅថ្ងៃនេះទោះប្រកបការងារអ្វីក៏ដោយនឹងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀតផង លោកអ្នកអាចសម្រុកការងារតូចធំបានពេញទី ពីព្រោះចូលដល់ខែក្រោយនេះផលល្អៗនឹងចាំហុចអោយជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទាំងនោះទៅរួច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាមានការចម្រើនលូតលាស់ទៅមុខនិងមានការជួយជ្រោមជ្រែងពីអ្នកដទៃមួយចំនួនផង នៅថ្ងៃនេះដែរបើលោកអ្នកមានបញ្ហាអ្វីអាក្រក់ចូលមកយាយីគប្បីប្រឹងប្រែងដោះស្រាយទើបបញ្ហាមួយចំនួនមិនធ្លាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយគ្រាន់បានផលកម្រៃចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ការងាររកស៊ីជួញដូរមានការលូតលាស់ទៅមុខជាលំដាប់ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង បុគ្គលិកកម្មករនៅតាមក្រសួងមន្ទីរក្រុមហ៊ុនឬរោងចក្រនានា និងបានទទួលការកោតសរសើរនិងការជឿទុកចិត្តពីចៅហ្វាយនាយព្រោះតែបានការប្រគល់តួនាទីនិងការងារសំខាន់ៗអោយលោកអ្នកកាន់កាប់ជំនួសថែមទៀតផង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំទោះមានការស្មុគស្មាញបន្តិចក្តី បើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ច៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបោលហួសដល់ដៃអ្នកដទៃ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាអោយសោះប្រយ័ត្នកើតជារឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ ក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារធ្វើ ឬមានទុក្ខធុរៈរត់រកពឹងពាក់អ្នកណាម្នាក់អាចសម្រេចដូចបំណងប្រាថ្នា។ ចំពោះមនោសញ្ចេតនាស្នេហាក្នុងខែនេះវិញប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើអោយចំណងស្នេហារង្គោះរង្គើរទៀតផង៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចអោយមកវិញដូចគាប់បំណង។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធុនកណ្តាលឬមិនសំខាន់ពេក ព្រោះថាបើធ្វើធំពេកសំខាន់ខ្លាំងគឺផ្លែផ្កាដែលហុចមកវិញមិនសូវដូចគោលបំណងនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរ លោកអ្នកអោយប្រយ័ត្នជនខិលខូចតាមលួចបន្លំ ឬបង្ករឿងរ៉ាវដោយប្រការណាមួយ។ ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៧៧៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសអោយសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃអ្វីលើលិខិតស្នាមផ្សេងៗតោងតែចេះពិនិត្យពិច្ច័យអោយបានល្អិតល្អន់ទើបមិនមានការភ្លាំងភ្លាត់។ ក្នុងថ្ងៃនេះដែរបើលោកអ្នកនិយាយស្តីអ្វីតោងតែមានការប្រយ័ត្នមាត់បន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃតែបន្តិចអាចកើតជារឿងជម្លោះ។ ចំពោះគូស្នេហ៍ប្រយ័ត្នអ្នកក្រៅនាំរឿងមកអុចអាល៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែលទេក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចថាធ្វើហើយគឺត្រូវតែធ្វើអោយអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារខ្លាំងក្លាម្នាក់ដែរ ព្រោះបើបាននិយាយស្តីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្តាប់និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ ចំណែកស្នេហាគូស្វាមីភរិយាវិញមានភាពល្អូកល្អឺនល្អណាស់៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃសំណាងគឺលេខ ៤៨ និងលេខ ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទោះធ្វើអ្វីក៏ដោយតែងមានការជឿនលឿនគួរសម ម្ល៉ោះហើយរាល់កិច្ចការងារបើសម្រុកតែងជោគជ័យត្រឡប់មកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីជិតឆ្ងាយមានភាពលំនឹងល្អ ពោលមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ បញ្ហាលុយកាក់វិញលោកអ្នកមានឱកាសវិនិយោគនិងទទួលបានប្រាក់ចំណេញធំ ប៉ុន្តែត្រូវពិនិត្យមើលពេលវេលានិងពិនិត្យមើលពីដៃគូអោយបានម៉ត់ចត់ចៀសវាងហានិភ័យត្រឡប់មកខ្លួនឯងវិញ។ ការធ្វើដំណើរទីជិតឆ្ងាយភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលខ្លះៗដែរ ដូច្នេះគប្បីមានការប្រយ័ត្នប្រយែងផង។ រីឯមនោសញ្ចេតនាជ្រៀលជ្រៅបំផុត។ សុខភាពត្រូវវិធីសម្រួលអារម្មណ៍សម្រាកអោយបានច្រើន៕