Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងបិរវេណវិទ្យាល័យឫស្សីកែវ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អភិបាលខណ្ឌឬស្សីកែវ ចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងបិរវេណវិទ្យាល័យឫស្សីកែវ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និងអ្នកគ្រូ លោកគ្រូ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង និង បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សូមបន្តចូលរួមអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ ដែលដាក់ចេញដោយ សម្តេចតេជោ ឲ្យបានខ្ជាប់ខ្ជួន បើទោះបីជាលោកគ្រូ អ្នកគ្រូ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ឬលើកទី២ ហើយក៏ដោយ៕ រក្សាសិទ្ធិដោយ៖សារឿន

×