Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែក​ដឹក​ដី​មួយគ្រឿង​បើក​លឿន​ពេក រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​ទៅ​ប៉ះ​បង្គោល​ភ្លើង​បាក់​មួយ​ដើម​

​កណ្តាល​÷​បុរស​ម្នាក់​បាន​បើករថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ក្រឡាប់​ផ្ងារជើង​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​បាក់​មួយ​ដើម​។ សំណាងល្អ​តៃកុង​រថយន្ត​លោត​ចេញរួច​។​

​ហេ​យុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​៥ និង​០០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១B ក្នុង​សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ព៍ណ​ស​មិនមាន​ស្លាក​លេខ បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១b ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​កើត​កើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​បាក់​មួយ​ដើម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​ចុះមក​ដល់​រួច​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្តកណ្តាល​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×