Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ព្រូស​កំពុងបើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​

ភ្នំពេញ​÷​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ដល់​ផ្លូវបំបែក​ជា​៤ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ព្រូស​កំពុងតែ​បើក​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ទ្វារ​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ៧ និង​៥០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣១០ កែង​ផ្លូវ​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​toyota prius​មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​កំពត 2-C 2232 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣១០ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​៤ ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក zomrex​ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​1-HT 7395 ធ្វើដំណើរ​តាម​បណ្តា​យ​៥៧ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​មក​បុក​ចំពាក់​កណ្តាល​ទ្វារ​ខាង​ស្រាំ​រថយន្ត toyota prius​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល និង​រងរបួស​ធ្ងន់​បុរស​ជា​ម្ចាស់​ម៉ូត​បញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង​ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×