អ្នកនាំពាក្យទីភាក់ងារស្វែងរក និងសង្គ្រោះឥណ្ឌូនេស៊ី បាននិយាយថា ក្រុមអ្នកមុជទឹកបានមុជចូលទៅក្នុងទឹកនៃសមុទ្រជ្វាកាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកអ្នកនេសាទចំនួន១៧នាក់ ដែលបានរាយការណ៍ថា បាត់ខ្លួនបន្ទាប់ពីទូកនេសាទបានលិចក្រោយពេលប៉ះទង្គិចជាមួយនាវាដឹកទំនិញមួយ។
អ្នកនាំពាក្យនៃទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូនេស៊ី Basarnas លោក Yusuf Latif បានថ្លែងឱ្យដឹងក្នុង
សេចក្តីថ្លែងការណ៍មួយថា ក្រុមនាវិកចំនួន១៥នាក់របស់ទូកនេសាទ Barokah Jaya ត្រូវបានក្រុមជួយ
សង្គ្រោះជម្លៀសចេញបន្ទាប់ពីទូកបានលិចកាលពីថ្ងៃសៅរ៍ ប៉ុន្តែក្រុមអ្នកមុជទឹកចំនួន៥នាក់កំពុងស្វែងរកអ្នកនេសាទដែលនៅសេសសល់ចំនួន១៧នាក់ទៀត។
លោកបានថ្លែងថា៖ «យើងកំពុងធ្វើដំណើរការស្វែងរកពួកគេ។» លោកបានបន្ថែមទៀតថា ទីភ្នាក់ងារជួយសង្រ្គោះបានបញ្ចូនអ្នកដែលរស់រានមានជីវិតមកលើគោកហើយ។
សូមជម្រាបថា ករណីបុកនេះបានកើតឡើងនៅម៉ោងប្រមាណ៩កន្លះ ម៉ោងនៅក្នុងស្រុក ហើយនាវាមួយផ្សេងទៀតគឺជាក្រុមហ៊ុនដឹកទំនិញធុនធ្ងន់ ឈ្មោះថា Habco Pioneer ដែលនាវាមួយនេះមានសមត្ថភាពផ្ទុកទំនិញជិត៣ម៉ឺនតោន ខណៈនាវាទាំងពីរ២នេះមានទង់ជាតិឥណ្ឌូនេស៊ីដោតពីលើ។
យ៉ាងណាមិញករណីនេះមិនទាន់មានរបាយការណ៍ណាមួយបានបញ្ជាក់អំពីគ្រោះថ្នាក់ និងបាត់ខ្លួននាវិកលើនាវា Habco Pioneer ដែលជានាវារបស់ក្រុមហ៊ុន PT Habco Primatama នៅឡើយទេ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN