Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់នៅក្នុងផ្សារអូរប្ញស្សីទាំងអស់ សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩ ដែលទីតាំងស្ថិតនៅវិទ្យាល័យបាក់ទូក

ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុក «អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩» បានចេញសេចក្តីជូនដំណឹងទាក់ទង ទៅនឹងអាជីវករនៅផ្សារអូរប្ញស្សីចំនួន ៦ នាក់ បានឆ្លងជំងឺកូវីដ១៩។

បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ មានរាយនាមដូចខាងក្រោម៖

១- ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២- ឈ្មោះ អ៉ឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣- ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ )។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។

៤- ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទីអនុប្រធានផ្សារអូរឫស្សី។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

៥- ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

៦- ឈ្មោះ ម៉ា សុខុម ភេទប្រុស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ហេតុនេះ ប្រសិនបងប្អូនប្រជាពលរដ្ឋណា ដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺដូចបានរៀបរាប់ខាងលើ ហើយរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖ វិទ្យាល័យ បាក់ទូក , វិទ្យាល័យ បឹង ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរ ពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក នៅមុននេះបន្តិច ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ ទំព័រហ្វេសប៊ុកខាលើ ក៏បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ប្រជាពលរដ្ឋ ជាអ្នកលក់ដូរនៅផ្សារអូរឬស្សី ទាំងអស់ សូមទៅធ្វើតេស្ដរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

គួរបញ្ជាក់ថា ផ្សារអូរប្ញស្សី ត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ដែលការផ្អាកដំណើរការនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ក្រោយមានអ្នកជំងឺកូវីដ១៩ សរុប ៦ នាក់ មានប្រភពនៅក្នុងផ្សារចែកចាយគ្រប់មុខទំនិញដ៏ធំមួយនេះ នៅក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×