ភ្នំពេញ ៖ ព្រឹកនេះ លទ្ធផលរកឃើញវិជ្ជមានថ្មី ៣១នាក់ នៅភ្នំពេញ ។ អ្នកពាក់ព័ន្ធ ឬមានអាការៈ សង្ស័យ សូមរួសរាន់ទៅយកសំណាកតាមទីតាំងដែលបានកំណត់របស់ក្រសួងសុខាភិបាល ។ រួមគ្នាទប់ស្កាត់ជំងឺកូវឺដ១៩។
នៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន៣១រូបទៀតនៅភ្នំពេញ កាលពីថ្ងៃទី០៤ មេសា ម្សិលម៉ិញ។
បើប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕
រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


