Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី០៤ ខែមេសា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយចំនួន ៩៤នាក់

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយចំនួន ៩៤នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៧៥២នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាល សរុប ចំនួន ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២១នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបន្តថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ប្រភពដដែលបញ្ជាក់ថា ករណីជាសះស្បើយចំនួន ៩៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×