ភ្នំពេញ ៖ ឆ្លងចរន្តឆេះមន្ទីរពេទ្យព្យាបាលធ្មេញ ច័ន្ទ សុខម បង្កការភ្ញាក់ផ្អេីល ដល់ក្រុមគ្រូពេទ្យយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនរលត់ទេីបរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈដែលមានផ្សែងហុយខ្លាំងចេញពីបន្ទប់ជាន់ទី២ ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ155A ផ្លូវ១៥៤កែង៨១ ស្ថិតក្នុងភូមិផ្សារថ្មី២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងមានឈ្មោះ ច័ន្ទ សានីម ភេទប្រុស អាយុ៣២ មុខរបរ ធ្វេីពេទ្យ ជាម្ចាស់ មន្ទីតព្យាបាលធ្មេញ ច័ន្ទ សុខុម ។
យោងតាមប្រភព ពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ ឃេីញផ្សែងហុយចេញពីក្នុងបន្ទប់ជាន់ទី២ខ្លាំង ក៏នាំគ្នាយកបំពង់មកបាញ់ពន្លត់បឋម អស់ជាច្រេីនបំពង់តែមិនរលត់ ដដោយខ្លាចរាលដាលទៅជាទ្រុងទ្រាយធំ ទេីបរាយការណ៍ទៅសមត្ថកិច្ច ដេីម្បីសុំការជួយអន្តរាគមន៍ ពន្លត់ ភ្លាមៗនោះក៏ឃេីញមានរថយន្តពន្លត់អគ្គិភ័យមកចំនួន៤គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១២និង៥០នាទីថ្ងៃដដែល។
ក្នុងករណីអគ្គិភ័យដែលឆេះនេះ មិនមានអ្នករងរបួសឬស្លាប់ឡេីយ គ្រានតែខូចខាតសម្ភារមួយចំនួនដូចជា ទូរទស្សន៍ចំនួន២គ្រឿង ម៉ាសុីនត្រជាក់ចំនួន១គ្រឿង និងតុមួយឈុត ក្នុងករណីនេះមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡេីយ៕រក្សាសិទ្ធិដោយ៖ សារឿន





