Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តបម្រាមគោលចរ ៣ថ្ងៃ : ឃាត់យានយន្តសរុបចំនួន ១៦៦គ្រឿង

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៍មាន CEN ឲ្យដឹងថា លទ្ធផលនៃការអនុវត្តបម្រាមគោចរ ផ្អាកការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ រយៈពេល ៣ថ្ងៃ គឺចាប់ពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១៦៦គ្រឿង យកទៅរក្សាទុករយៈពេល ១៤ថ្ងៃ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា លទ្ធផលនៃការអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ។ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឃាត់ម៉ូតូបានចំនួន ៦៩គ្រឿង រថយន្តបានចំនួន ១៣គ្រឿង។ នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ឃាត់ម៉ូតូបានចំនួន ០៤គ្រឿង និងរថយន្តបានចំនួន ០៦គ្រឿង។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×