Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តដាច់ម្ល៉េះ ! ម្តាយម្នាក់ខំធ្វើដំណើរចម្ងាយដី ៦០០ គីឡូ សង្ឃឹមបានជួបមុខកូនស្រី តែលទ្ធផល ត្រូវឪពុកម្តាយក្មេកធ្វើរឿងនេះដាក់ (វីដេអូ)

ថ្មីៗនេះ ស្រ្តីជាម្ដាយវ័យ ៣១ ឆ្នាំ ម្នាក់ បានធ្វើដំណើរប្រហែល ៦០០ គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Kuantan ដើម្បីទៅលេងកូនស្រីតូចអាយុ ២ ឆ្នាំ របស់នាង បន្ទាប់ពីនាងបានបាត់ទំនាក់ទំនងជាមួយកូនស្រីប្រហែល ២ ឆ្នាំ មកហើយ។ តែយ៉ាងណា ក្តីសង្ឃឹមរបស់នាងបែរជាត្រូវជួបឧបសគ្គ ដោយសារម្តាយឪពុកក្មេករបស់នាង បានរារាំងនាងមិនឱ្យជួបមុខកូនស្រីរបស់នាង ដោយបាញ់ទឹកទុយោដាក់នាងពីខាងក្នុងផ្ទះ។

ម្តាយរូបនេះមានឈ្មោះ Ruan Hong ក្រោយមក បានរាយការណ៍ហេតុការណ៍នេះទៅប៉ូលីស បន្ទាប់ពីត្រូវបានក្រុមគ្រួសាររបស់ប្តី បាញ់ទឹកមកលើរូបនាង។ នាងក៏សង្ឃឹមថា អាជ្ញាធរអាចស៊ើបអង្កេតកន្លែងស្នាក់នៅរបស់កូនស្រីនាង និងឲ្យពួកគេជួបជុំគ្នាម្តងទៀត។

ដោយមានជំនួយពីអង្គការសប្បុរសធម៌មួយ នាង Ruan Hong បាននាំម្តាយបង្កើត និងកូនប្រុសអាយុ ៨ ឆ្នាំរបស់នាង បានទៅកាន់ទីក្រុងថ្មី Alor Setar នៅម៉ោង ៣ រសៀលថ្ងៃទី១ មេសា បន្ទាប់ពីនាងបានរកឃើញរូបភាពកូនស្រីនៅលើហ្វេសប៊ុក និងក៏ដូចជានៅក្នុងថ្នាក់មត្តេយ្យដែលនាងកំពុងចូលរៀន។

នាង Ruan Hong បានប្រាប់ឲ្យដឹងថា នាង និងស្វាមី កំពុងស្ថិតក្នុងដំណាក់កាលនៃការលែងលះគ្នា ហើយនាងបានបាត់ការទំនាក់ទំនងទាំងស្រុងជាមួយកូនស្រីរបស់នាង បន្ទាប់ពីកូនស្រីត្រូវបានប្តីរបស់នាង នាំទៅជាមួយកាលពី២ ឆ្នាំមុន។ នាងក៏អាចត្រូវបានគេឃើញនៅក្នុងវីដេអូដែលស្រែកជាភាសាចិនកុកងឺ ដែលបកប្រែថា៖ «ខ្ញុំបានទៅលេងកូនស្រីរបស់ខ្ញុំនៅមត្តេយ្យម្តងហើយៗ ពួកគេក៏បានឲ្យនាងឈប់រៀននៅមត្តេយ្យ។ បន្ទាប់មក ពួកគេបានប្រាប់នាង ថាម្តាយរបស់នាងបានស្លាប់ហើយ»។

នាងបាននិយាយថា នៅពេលដែលដឹងថាកូនស្រីរបស់នាងនៅ Kedah នាងមានក្តីសង្ឃឹមចង់មកលេងកូន ប៉ុន្តែឪពុកក្មេករបស់នាង មិនព្រមទទួលស្គាល់ និងប្រាប់ថា កូនស្រីរបស់នាងមិនបាននៅផ្ទះទេ។ នៅក្នុងការប៉ុនប៉ងចង់ចូល ក៏ស្រាប់តែឪពុកម្តាយក្មេង បានប្រើវិធី «កម្ចាត់» នាងឲ្យចេញពីផ្ទះពួកគេ តាមរយៈបាញ់ទឹកទុយោដាក់នាងតែម្តង។

នាង Ruan Hong និយាយថា នាងគ្រាន់តែសង្ឃឹមថានឹងបានជួបជុំជាមួយកូនស្រី និងផ្តល់ឱ្យនាងនូវជីវិតល្អប្រសើរ ប៉ុន្តែនាងមិនអាចសុំជំនួយបានទេ។ វីដេអូដ៏ខ្លោចចិត្តនេះផងដែរ បានបង្ហាញ Ruan Hong កាន់ប្រអប់តុក្កតាពីរ ដែលត្រូវបានសន្មតថា សម្រាប់ឲ្យកូនស្រីរបស់នាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×