Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្ត ផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានា ទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្ត ផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣រសៀល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាបកស្រាយរាល់ចម្ងល់ទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្តតាមរយៈប្រព័ន្ធ Zoom ៕រក្សាសិិទ្ធិដោយ៖បញ្ញាស័ក្តិ

×