Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បញ្ជូនជនជាតិបារាំងម្នាក់ ទៅនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយធ្វើចត្តាឡីស័ត១៤ថ្ងៃ

បាត់ដំបង ៖ បានចាប់បញ្ជូនជនជាតិបារាំងឈ្មោះPinhede Herve ភេទប្រុស អាយុ៦៣ ឆ្នាំ កាន់លិខិតឆ្លងដែនថតចម្លង (ផុតសុពលភាពប្រើប្រាស់ )ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមច្បាប់ក្រោយបញ្ចប់ចត្តាឡីស័ក ១៤ថ្ងៃបានធ្វើឡើងដោយនគរបាលនៃស្នងការដ្ឋាន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថាជនជាតិបារាំងខាងលើកាលពីថ្ងៃទី ១៨ ខែមីនា កន្លងទៅបានធ្វើដំណើរតែម្នាក់ឯងដោយថ្មើរជើងពីភ្នំពេញ ទៅខេត្តបាត់ដំបង លុះដល់ស្រុកមោងឬស្សីត្រូវបានកម្លាំងនគរបាលសួរនាំ និងពិនិត្យលើសំណុំបែបបទឆ្លងដែនជាលិខិតចម្លងមិនមែនជាច្បាប់ដើមឡើយ ហើយហួសសុពលភាពថែមទៀតទើបសម្រេចនាំខ្លួនជនបរទេសនេះដាក់ឲ្យធ្វើចត្តាឡីស័កតែម្តងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថានៅក្នុងដំណាក់កាលពិនិត្យសុខភាពធ្វើចត្តាឡីស័កនេះដែរជនបរទេសរូបនេះមិនព្រមសហការជាមួយក្រុមគ្រូពេទ្យឡើយ ដូចជាមិនឲ្យគ្រូពេទ្យយកសំណាក រត់គេចចេញពីមណ្ឌលចត្តាឡីស័កច្រើនលើក ច្រើនសារជាដើម។

សូមជម្រាបថារហូតដល់ថ្ងៃកំណត់ចេញលទ្ធផលចុងក្រោយនៃការធ្វើតេស្តិ៍វិភាគរកជំងឺកូវីដ-១៩ អវិជ្ជមានក៏ក្រុមគ្រូពេទ្យប្រគល់ឲ្យនគរបាលជំនាញតែម្តងរួចបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់កម្ពុជា៕រក្សាសិទ្ធិដោយ៖CEN

×