Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បញ្ជាក់ថាឈ្មោះ ញឹក សុជា គឺអវិជ្ជមានជំងឺកូវីដ១៩

spot_img

រតនគីរី ៖ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី ចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ឈ្មោះ ញឹក សុជា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់បន្លែ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ និងបានមកប្រកបរបរប្រចាំថ្ងៃលក់បន្លែ នៅឃុំតែវែងលើ ស្រុកតាវែង ខេត្តរតនគីរី គឺអវិជ្ជមានជំងឺ កូវីដ១៩។

ស្នងការដ្ឋាននគរបាលខេត្តរតនគីរី សូមគោរពរាយការណ៍ជូន ស្តីពី ការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យ គ្រប់គ្រង និងបង្ការ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ពាក់ព័ន្ធករណីពលរដ្ឋ០១រូប វិជ្ជមានកូវីដ-១៩ ។

ស្នងការនគរបាលខេត្តរតនគិរី មានកិត្តិយសសូមគោរពរាយការណ៍ជូន ឯកឧត្តមនាយខេត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន០១ករណី នៅស្រុកតាវែង ខេត្តរតនគិរី មានឈ្មោះ ញឹក សុជា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាអ្នកលក់បន្លែ ដែលទើបត្រឡប់មកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២១ ។ ក្រោយមកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យគ្រប់គ្រង និងបង្ការ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានរាយការណ៍តាមប្រព័ន្ធសារ WhatsApp បកស្រាយជូនក្រុមការងារកូវីដ-១៩ ថ្នាក់ខេត្ត ស្តីអំពី កំហុសឆ្គងក្នុងការបញ្ចូលទិន្នន័យ(Une LE) ក្រោយដំណើរការផ្ទៀងផ្ទាត់ជាមួយទម្រង់ស្នើសុំធ្វើតេស្តរបស់មន្ទីរពិសោធន៍បញ្ជីទិន្ន័យបានផ្លាស់ប្តូរ ពីវិជ្ជមាន(+) មកអវិជ្ជមាន(-)វិញ ជាលទ្ធផលការធ្វើតេស្ត ឈ្មោះ ញឹក សុជា ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ជាអ្នកលក់បន្លែ នៅទីរួមស្រុកតាវែង ខេត្តរតនគិរី គឺ អវិជ្ជមាន(-)៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×