Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩៥ថ្ងៃ : មនុស្សចំនួន ៤៤៧នាក់ស្លាប់ និងរបួស ១១៥៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

spot_img

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ៩៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៧៩៧លើក មានមនុស្សចំនួន ៤៤៧នាក់បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១១៥៧នាក់ ក្នុងនោះធ្ងន់ចំនួន ៦៨២នាក់។

លោកបានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ៤នាក់ និងរបួស ១៣នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ៦នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៩៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧០៥៨៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៥១៦៦៦គ្រឿង និងរថយន្តចំនួន ១៨៩២២គ្រឿង ក្នុងនោះរថយន្តតូច ១៤៨៩៥គ្រឿង និងធំ ៤០២៧គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img