Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារយោធិនចំនួន ៦០០នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(លេីកទី១) នៅទីបញ្ជាការកងពលចោមចៅ

spot_img

ភ្នំពេញ ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កងពលតូចលេខ៧០ បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់គ្រួសារយោធិន (លេីកទី១)ចំនួន ៦០០នាក់។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ទៅកាន់គ្រួសារយោធិនទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។

មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ៕ រក្សាសិទ្ធិដោយ:ចេស្តារ

spot_img
×