ខ្សែវីដេអូនេះបានថតពីទិដ្ឋភាពរបស់គីង្គក់មួយដែលគ្មានក្បាល ក្នុងព្រៃនៃរដ្ឋ Connecticut, ប្រទេសអាមេរិក ដែលវានៅមានជីវិតធម្មតា ជាហេតុធ្វើឲ្យអ្នកវិទ្យាសាស្ត្រព្រិលភ្នែក “នឹកស្មានថា មើលច្រឡំ” ។ គីង្គក់មួយក្បាលនេះ មានសរីរាង្គតុល្យភាពមាំមួនធម្មតា គ្រាន់តែវាពុំមានក្បាលតែប៉ុណ្ណោះ។
គីង្គក់គ្មានក្បាល តែអាចលោតបានធម្មតា
វាពុំមានភ្នែក ច្រមុះ ថ្គាម អណ្តាត ដោយមានតែប្រហោងតូចមួយ ដែលអាចថា ជាមាត់។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបង្ហោះគំហើញនេះទៅកាន់ផ្នែកពាក់ព័ន្ធជាច្រើនដើម្បីធ្វើការពិភាក្សា និងបកស្រាយសំណួរថា ៖ គីង្គក់គ្មានក្បាលហេតុអ្វីរស់បាន។
ពេលនេះកំពុងមានកើតការជជែកយ៉ាងផុលផុស ខ្លះថាវាបាត់ក្បាលដោយសារត្រូវកណ្តុរកកេរ ឬត្រូវមេរោគស៊ីដាច់បាត់។ គីង្គក់នេះត្រូវបាន Fill Fleming ជានិស្សិតនៅសកលវិទ្យាល័យ Massachusetts ជាអ្នករកឃើញ។
គីង្គក់គ្មានក្បាល តែអាចនៅរស់បានយ៉ាងមាំមួន និងរំភើយ។ នាង Fill បានរកឃើញគីង្គក់នេះនៅក្នុងព្រៃ ហើយបានថតជាខ្សែវីដេអូ រួចបង្ហោះឡើងលើគេហទំព័រ Twitter ដើម្បីសាកសួរគេឯង។ Fill បានឆ្លើយទៅកាន់កាសែត Live Science ថា គីង្គក់នេះមិនអាចបាត់ក្បាលទាំងស្រុង ហើយរូបរាងរបស់អាចកើតចេញពីការប្រែប្រួលហ្សែន។
ទោះយ៉ាងណាអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សា ដោយសង្ឃឹមថា គេនឹងមានចម្លើយបកស្រាយទទួលយកបាន៕ ចន្ទ្រា