Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ពោធិ៍សាត់​បង្ហាញ​សាវតារ​បងប្អូន​ពលក​រ និង​ប្រជាពលរដ្ឋ​ចំនួន ៣ នាក់ មាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩

​ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​យោង​លទ្ធផល​ពិនិត្យ​សំណាក ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​ដោយ​បញ្ជាក់ថា មាន​បងប្អូន​ពលករ និង​ប្រជាពលរដ្ឋ​ចំនួន ៣ នាក់ មាន លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សាធារណៈជន ក៏ដូចជា​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​ខេត្ត​មេត្តា​ជ្រាបថា​៖ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ នេះ ក្រោយ​ទទួលបាន​លទ្ធផល​ពិនិត្យ សំណាក​ពី​វិទ្យាស្ថាន​សុខភាព​សាធារណៈ ឃើញថា មាន​បងប្អូន​ពលករ និង​ប្រជាពលរដ្ឋ​ចំនួន ៣ នាក់ មាន លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ដែលមាន​សាវតារ​ដូចខាងក្រោម​៖

១)​ឈ្មោះ ថន ចន្ទ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ផ្ទៃពោះ ៩ ខែ រស់នៅ​ភូមិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ពលករ មកពី​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស កំបូល ធ្វើការ​រោងចក្រ​ផលិត​ខ្សែភ្លើង បានមក ដល់​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រលាំង​យក សំណាក​ពិនិត្យ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​សុខ ភាព​សាធារណៈ លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។​
២) ឈ្មោះ ណា​ង ស្រី​និ​ត ភេទ​ស្រី អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិរ​ហា​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន ជ័យ ជា​ពលករ​មកពី ខេត្ត​ព្រះសីហនុ ចំណុច​អូរ​៥ អ្នក​នៅ​ជាមួយ​ផ្ទះ​ឧកញ៉ា ឆេង វុទ្ធី មាន​ផ្ទៃពោះ ៦ ខែ បាន មកដល់​ខេត្តពោធិ៍សាត់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រលាំង​យក សំណាក​ពិនិត្យ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​សុខ ភាព​សាធារណៈ លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។​
៣) ឈ្មោះ ផាន សំណាង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រ​សាំ​បៅ ឃុំ​ក្រពើរ​ពីរ ស្រុក​វាលវែង ជា​អ្នក​ដែល​បាន ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ មាស សម្បត្តិ ជា​អ្នក​មកពី​ខេត្តកណ្តាល ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី ស័ក រង់ចាំ​លទ្ធផល​ពិនិត្យ​សំណាក ដែល​បាន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ នៅ​មណ្ឌល​ច​ត្តា ឡី​ស័ក​ប្រ​ម៉ោ​យ យក​សំណាក​ពិនិត្យ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ លទ្ធផល វិជ្ជមាន​កូ​វីដ​១៩​។​

​ចំពោះ​ករណី​ខាងលើ រដ្ឋបាលខេត្ត ដោយមាន​ក្រុមការងារ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ពាក់​ព​ន្ធ័​បុគ្គល វិជ្ជមាន​កូ​វីដ​១៩ កំពុងធ្វើការ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ជៀសវាង ឆ្លង​ចូល​សហគមន៍​។​

​បច្ចុប្បន្ន អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង​៣ រដ្ឋបាលខេត្ត ដោយមាន​មន្ទីរ​សុខាភិបាល​ខេត្ត ប៉ាន​បញ្ញត្ត​ទៅ សម្រាក​ព្យាបាល​នៅ​ទីកន្លែង​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​រៀបចំ​សម្រាប់​អ្នក​ជម្ងឺ​ភូ​រី​ជ​១៩​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូម​អំពាវនាវ ដល់​អ្នកពាក់ព័ន្ធ​ខាងលើ​ទាំងអស់​មេត្តា​ផ្តល់​កិច្ចសហការ ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ស្វែងរ​ច​រុក​ពាក់​ព​ន្ធ័​បុគ្គល​វិ​ជ្រោះ​កូ​វ័យ​១៩ និង ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ សំណាក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​ច​វីដ​១៩ ដល់​សហគមន៍​។​

​ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាលខេត្ត​ក៏​សូម​អំពាវនាវ​សាជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួប​ររ​នុ​វត្ត វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក៏ដូចជា​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន ដាក់ចេញ ៣​ការពារ ៖ (​ការពាក់​ម៉ាស់ ការលាង​សម្អាត​វៃ រក្សា​តម្លា​ត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព បុគ្គល​) និង​៣​កុំ​៖ (​កុំ​ចូលទៅ​កន្លែង​ប៉ះ​ទ​ជុំ​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក កុំទៅ​កន្លែង ដែលមាន​ប​នុស្ស​ច្រើន​កុះករ កុំ​ចាប់ដៃ​តូ ប៉ះពាល់​គ្នា កៀក​ស្មា​គ្នា និង​កុំ​អោប​គ្នា​)​។​

​សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន ក៏​ដូ​ជា​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ពោធិ៍សាត់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×