Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម បង្ក្រាប​ករណី​លួច និង​ទទួលផល​ចោរកម្ម ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ម៉ូតូ​១៦​គ្រឿង​

​កំពង់ស្ពឺ ៖ ក្រោយមក​ដោយបាន​ការ​អនុញ្ញាត​ពី​លោក ជំទាវ ចា​ត​សូ រស្មី ព្រះរាជអាជ្ញា អម​សាលាខេត្ត​កំពង់ស្ពឺ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្ក្រាប​ករណី​លួច និង​ទទួលផល​ចោរកម្ម ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ម៉ូតូ​១៦​គ្រឿង​។​

នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ចំណុច​មុខ​រោងចក្រ​ផាក​ហែ​ន​ប៌ែ​ក ស្ថិតនៅ​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​មូលដ្ឋាន ស្រុក​សំរោង​ទង និង​មន្ទីរ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០១​នាក់ ឈ្មោះ សួន ធា ភេទ​ស្រី អាយុ ៣៤ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បាក់ធ្មេញ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ ១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1K-4694 ក្រោយមក​ដោយបាន​ការ​អនុញ្ញាត​ពី​លោក ជំទាវ ចា​ត​សូ រស្មី ព្រះរាជអាជ្ញា អម​សាលាខេត្ត​កំពង់ស្ពឺ បាន​បន្ត​នីតិវិធី ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ប៉ូលីស​រដ្ឋបាល​ឃុំ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​បន្ថែមទៀត​មានឈ្មោះ កែវ សុី​ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ រស់នៅ​ភូមិ​មហា​ទំពាំង​ទី​១ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ឈ្មោះ សុិ​ន​រី​ន្ទ ដេ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ រស់នៅ​ភូមិប​ន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម រួម​ម៉ូតូ​ចំនួន​១៦​គ្រឿង​មានការ​សង្ស័យ ពី​ករណី​លួច ។​

​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​០៣​នាក់ និង​ម៉ូតូ​ចំនួន​១៦​គ្រឿង បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×