Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយភ្លៀងកក់ខែ១មេ ស្រាប់តែគ្រូម្នាក់ចេញមកអះអាងថា ខ្លួនជាអ្នកបួងសួង ហួសចិត្តពេក មហាជនព្រលះឡើងកប់ៗ (វីដេអូ)

ភ្នំពេញ ៖ ដូចដែលមហាជនបានជ្រាបហើយថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គឺមានភ្លៀងមួយមេ ឬហៅថា ភ្លៀងកក់ខែ បានធ្វើឲ្យជីវិតសព្វសត្វលោក មានភាពស្រស់បស់មួយគ្រា ស្របពេលដែលអាកាសធាតុកំពុងតែក្តៅស្អុះស្អាប់ខ្លាំង។

ដោយឡែក ក្រោយមេឃភ្លៀងកក់ខែមួយរួច ស្រាប់តែគេបានឃើញមានគ្រូក្មេងម្នាក់ ចេញមុខអះអាងយ៉ាងប្លែកៗ ដោយនិយាយគួរឲ្យហួសចិត្តថា ភ្លៀងមួយមេនេះ គឺដោយសាររូបខ្លួនជាអ្នកបួងសួងប៉ុណ្ណោះ។ ក្នុងនោះ គ្រូលាបឡេមុខសស្គុះ ពាក់នាឡិកាដាំពេជ្រ បន្តោងខ្សែងកពេជ្រ រីឯចិញ្ចៀនក៏មិនធម្មតា បាននិយាយថា៖ «បាទកូន ត្រឹមត្រូវហើយកូន លោកគ្រូបានធ្វើពិធីបួងសួងមួយណ៎ាកូនណា៎! អុីចឹងបានមានភ្លៀងធ្លាក់កូនណ៎ា ចម្លែកខែចែត្រ ភ្លៀងធ្លាក់ណាស! អុីចឹងលោកគ្រូចង់ ឲ្យភ្លៀងធ្លាក់មួយមេ ដើម្បីត្រជាក់ត្រជុំ ត្រជាក់ស្រួលខ្លួន សម្រាប់ការគេង…»។

ក្រោយបានពីបានលឺគ្រូរូបនេះ ចេញមកអះអាងដ៏ហួសចិត្តបែបនេះ ស្រាប់តែមហាជនជាច្រើន ចេញមកព្រលះដាក់ឲ្យយ៉ាងចុកៗថា៖ «គ្រូឡប់, ប្រហែលទើបចេញមកពីភពផ្កាយទេដឹង បានជាអត់ស្គាល់ភ្លៀងកក់ខែ អាស្បូញនេះ!, មុខអាញីផេះចង្រ្កានឯងហ្នឹង ចេះហៅភ្លៀងហ៎?, អាបោក អាផេះ ចេញមកឆ្គួតជ្រូក អាឆ្គួតជ្រូក ជូកឺលៀង, មានអាឆ្លៀតកេងចំណេញពីធម្មជាតិអុីចឹងទៀត!, វិលមុខមួយពួកអាបំពុលហ្នឹង ដល់ហើយបើពូកែចឹងទៅជួយបួងសួងឲ្យភូមាឈប់សម្លាប់ពលរដ្ឋទៅ, សល់ប៉ុន្មានអ្នកទៀតលោកអើយលោក, អាឆ្គួតបួងសួងតាអ្ហែងអី ភ្លៀងកក់ខែសោះ អ្ហែងចាំទៅបួងសួងនៅអូឬស្សី កន្លែងភ្នាល់ទឹកភ្លៀង លុយច្រើនរាប់ម៉ឺនដុល្លារចេញមកឆ្គួតៗ អាឆ្កូតនេះ!….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×