កាលពីថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson បាននិយាយថា ប្រជាជននៅក្នុងប្រទេសអង់គ្លេសនិងអាចទទួលបានការធ្វើតេស្តរកជំងឺកូវីដ១៩ចំនួន២ដងក្នុងមួយអាទិត្យដើម្បីតាមដានជម្ងឺ ខណះប្រទេសនិងចាប់ផ្តើមបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ហើយការចាក់វ៉ាក់សាំងនៅតែបន្តអត្រាការចាក់ដដែល។
លោក ចនសុនដែលបានរំពឹងផែនការ នៃការបើកការធ្វើដំណើរជាលក្ខណៈអន្តរជាតិ និងបើកសេដ្ឋកិច្ចឡើងវិញនៅថ្ងៃចន្ទនេះបាននិយាយថា ការបើកសាកល្បងនូវកម្មវិធីចាក់វ៉ាក់សាំងមួយនេះនឹងបំបែកការចម្លងជាខ្សែសង្វាក់ពាក់ព័ន្ធនៃការឆ្លងជម្ងឺ និងប្រាប់ទីតាំងណាដែលគ្មានមេរោគ។
ក្នុងនោះប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមត្រឡប់ទៅរកការបិទទ្វារសារជាថ្មី ដើម្បីដោះស្រាយករណីដែលកំពុងកើនមានឡើងនេះ ហើយលោក ចន សុនក៏បានដាក់ចេញនូវផែនការដ៏តឹងរឹងមួយដើម្បីបន្ធូរបន្ថយការរឹតត្បិតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលផែនការនេះ ជាការជំរុញដ៏ធំមួយសម្រាប់ប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេក្នុងអំឡុងពេលមានជម្ងឺរាតត្បាតនេះ។
លោក ចនសុន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា យើងនៅតែបន្តដំណើរការនេះឱ្យមានវឌ្ឍនភាពល្អប្រសើរលើកម្មវិធីវ៉ាក់សាំងរបស់យើង រួមជាមួយនឹងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ។
ការកើនឡើងនៃការធ្វើតេស្តនេះនឹងជួយដល់មន្ត្រីសុខាភិបាលក្នុងការតាមដានជម្ងឺរាតត្បាតមួយនេះ
ខណៈដែលប្រទេសអង់គ្លេសបានបើកដំណើរការឡើងវិញ បន្ទាប់ពីបានបឹទទ្វារទីក្រុងអស់រយៈពេលបួនខែយ៉ាងតឹងរ៉ឹងកន្លងមក។
លោក ចនសុន បានបញ្ជាក់ថា រាល់អាជីវកម្មលក់រាយ បដិសណ្ឋារកិច្ចខាងក្រៅ និងហាងកាត់សក់(ជាង) អាចបើកដំណើរឡើងវិញនៅថ្ងៃទី១២ ខែមេសានេះ ខណៈដែលប្រព័ន្ធភ្លើងចរាចរណ៍របស់ប្រទេសផ្អែកលើការឆ្លងនិងកម្រិតវ៉ាក់សាំងនឹងត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។
បើយោងទៅតាមផែនការបច្ចុប្បន្នលើការធ្វើដំណើរជាលក្ខណៈអន្តរជាតិ នឹងមិនអាចធ្វើបានរហូតដល់ថ្ងៃទី១៧ ខែឧសភានេ ហើយកាសែតក្នុងស្រុកមួយបាននិយាយថា លោកចន សុនមិនទាន់បានបញ្ជាក់ពីការកំណត់ជាក់លាក់ជុំវិញការធ្វើដំណើរនេះនៅឡើយទេ។
គួរបញ្ជាក់ថា អង់គ្លេសអាចនឹងបន្តឈានទៅរក ការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក AstraZeneca និងវ៉ាក់សាំង Pfizer ជូនដល់ប្រជាជនពេញវ័យ ជាងពាក់កណ្តាលរបស់ខ្លួន។ រីឯការបើកសាលារៀនឡើងវិញ កាលពីខែមីនាកន្លងទៅនេះ ក៏មិនទាន់ធ្វើឱ្យមានករណីឆ្លងផ្ទុះឡើងវិញដែរ ទោះបីជាអាជ្ញាធរបានបង្កើនការធ្វើតេស្តក៏ដោយ៕
ប្រភព៖ រ៉យទ័រ