Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Nguyen Xuan Phuc ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម

រដ្ឋសភាវៀតណាមបានអនុម័តនូវសេចក្តីសម្រេចមួយ ដោយតែងតាំងលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅជាប្រធានាធិបតីបន្ទាប់សម្រាប់ប្រទេសវៀតណាម។

លោកប្រធានាធិបតី Phuc អាយុ ៦៧ ឆ្នាំ បានទទួលសំឡេងគាំទ្រជាង ៩៧ ភាគរយនៅក្នុងសម័យប្រជុំពេញអង្គកាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ ដើម្បីក្លាយជាប្រធានាធិបតីទី ១១ ចាប់តាំងពីឆ្នាំ ១៩៤៥ នៅពេលដែលលោកប្រធានាធិបតីហូជីមីញអានសេចក្តីប្រកាសឯករាជ្យដើម្បីបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

ប្រធានាធិបតីរដ្ឋគឺជាអ្នកតំណាងកំពូលរបស់ប្រទេសក្នុងកិច្ចការផ្ទៃក្នុងនិងក្រៅ ក៏ដូចជាមានតួនាទីជាមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធផងដែរ។

សូមជម្រាបថា អ្នកដែលកាន់តំណែងមុនលោក Phuc គឺជាប្រធានបក្សលោកង្វៀនភូត្រុងដែលបានលាឈប់ពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេលជាងពីរឆ្នាំចាប់តាំងពីលោកត្រាន់ដាយក្វាងបានទទួលមរណភាពដោយសារជំងឺក្នុងឆ្នាំ ២០១៨ ។ ក្នុងនោះចន្លោះឆ្នាំ ១៩៩៧ និង ២០០៦ លោក Phuc គឺជាប្រធានខេត្តដែលជាអគ្គនាយករងនៃអធិការកិច្ចរដ្ឋាភិបាលនិងជាប្រធានការិយាល័យរដ្ឋាភិបាល ហើយ លោកក៏បានក្លាយជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ និងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៦ ។

លោកប្រធានាធីបតីរូបនេះក៏ជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សនិងការិយាល័យនយោបាយផងដែរ។ សូមបញ្ជាក់ថា គណៈកម្មាធិការកណ្តាលវៀតណាម កាលពីខែមករាបានជ្រើសរើសលោកង្វៀនភូត្រុងជាអគ្គលេខាធិការសម្រាប់អាណត្តិទី ៣ ។

ក្នុងនោះអ្នកដែលស្នងតំណែងបន្តជានាយករដ្ឋមន្ត្រីពីលោក Phuc នឹងធ្វើសច្ចាប្រណិធាននៅថ្ងៃច័ន្ទនេះ។ ដោយតំណែងនាយករដ្ឋមន្ត្រីនេះគឺលោក Pham Minh Chinh អាយុ ៦៣ ឆ្នាំគឺ ជាប្រធានគណៈកម្មាធិការរៀបចំមជ្ឈិម និងត្រូវតែងតាំងសម្រាប់តំណែងមួយនេះ៕
ប្រភព៖ VN Express
រក្សាសិទ្ធិដោយ៖CEN

×