Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​បុស​ម្នាក់​ចង ក សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​បុ​រដ​ម្នាក់​ចង ក សម្លាប់ខ្លួន​ដោយ​មិនទាន់​ដឹង​មូលហេតុ ដោយ​ជើង​ដល់​ដី​។​ ​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៦ និង ១០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមេសា​ឆ្នាំ​២០២១ ដែល​ស្ថិតនៅ​តា​បណ្តោយ​ផ្លូវ​១៣២ ក្រុម​៣៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​វ័យ​ប្រហែល​ជាង ២០ ឆ្នាំ​ពាក់អាវ​យឺត​ពណ៌​ក្រហម​ខាងក្នុង អាវ​ផ្កា​ដៃ​វែង​ខាងក្រៅ ស្លៀកខោ​ខូវប៊យ​ជើងវែង​ពណ៌​ប្រ​ផះ មាន​សម្បុរ​ខ្មៅ​។​

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​កន្លងមក​ពួកគាត់​តែងតែ​ឃើញ​បុរស​ខាងលើ​ដើរទៅ​ដើរមក​ជា​រៀងរាល់​យប់​នៅតាម​បណ្ដោយ​ផ្លូវ​នេះ លុះ​ព្រឹក​វេលា​ម៉ោង​ប្រហែល​៦ កម្មករសំណង់​បាន​ដើរចូល​ធ្វើការ​ក្នុង​ការដ្ឋាន​ដូច​ធម្មតា ក៏​ប្រទះឃើញ​បុរស​ខាងលើ​ចង ក នឹង​ក្រ​ម៉ា​ជាប់​នឹង​ទុយោ​ទឹក​ជើង​ដល់​ដី​ជាប់​នឹង​របង​ផ្លូវ​ចូល​ការដ្ឋាន​ស្លាប់​បាត់ទៅហើយ ហើយ​ភ្លាមៗ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​កន្លែងកើតហេតុ​ហេតុ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​រួច​បានធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​ទីតាំង​កើតហេតុ​
ហើយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ចក្ខុ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ដើម្បី​ឲ្យ​ដឹងថា​បុរស​ខាងលើ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ ខណៈដែល​ប្រជាពលរដ្ឋ​សង្ស័យថា​ជា​ករណី​ឃាតកម្ម​៕​

រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×