Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​២​សប្តាហ៍​នៅ​ខេត្តកំពង់ចាម​

spot_img

​ខេត្តកំពង់ចាម​៖ សេចក្តីណែនាំ​របស់​រដ្ឋ​បាល​ខេត្ត ស្តីពី​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​០២(​ពីរ​)​សប្តាហ៍ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​ខេត្តកំពង់ចាម​។​

​យោង​អនុក្រឹត្យ​លេខ​៥៧ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ស្តីពី​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងទៀត​, សារាចរ​ណែនាំ​លេខ​០២​សរ​ណន របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ -១៩ នៅ​ក្នុងឱកាស​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ដែលមាន​ជា​ធរមាន​។​

ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ ចូលក្នុង​សហគមន៍​ជា ទ្រង់ទ្រាយ​ធំ និង​ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ នៅ​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​។ ជាមួយគ្នានេះ ដើម្បី​ធានា​ការពារ​អាយុជីវិត​រប​ស់បង​ប្អូន ប្រជាពលរដ្ឋ សុខភាព​សាធារណៈ សណ្តាប់ធ្នាប់​សាធារណៈ និង​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំពោះ​វិស័យ​សង្គមកិច្ច ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ក្នុង​បរិការណ៍​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​០២ (​ពីរ​) សប្ដាហ៍ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នូវ​ទីតាំង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​កែច្នៃ និង​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួមមាន​៖ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​ចល័ត ផ្សារ​ទំនើប ម៉ា​ត ទីសាធារណៈ​នានា​ដែលមាន​សភាព​អ៊ូអរ និង មាន​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើន​ជាដើម​។ ក្នុងន័យនេះ រដ្ឋបាលខេត្ត​កំពង់ចាម សូម​ធ្វើ​ការណែនាំ ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​, មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត , ឃុំ​-​សង្កាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ដូចខាងក្រោម ៖

១- រដ្ឋបាល​ក្រុង -​ស្រុក ឃុំ​-​សង្កាត់ ត្រូវធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ណែនាំ និង​ត្រួតពិនិត្យ តាម ដាន​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅតាម​មូលដ្ឋាន​។​

២- គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក​មកពី​តំបន់​មាន​ហានិភ័យ​ខ្ពស់ តម្រូវឱ្យ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​រយៈពេល​១៥​ថ្ងៃ កំហិត​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×