Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​ត្រាំកក់ ទទួលបាន​ផ្ទះ​ថ្មី​និង​អំណោយ​ជាច្រើន​ទៀត​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ​

spot_img

តាកែវ ៖ ក្មេងស្រី​មាន​ជំងឺ​ពងបែក​របក​សាច់​ពេញ​ខ្លួន ប្រចាំកាយ ដែល​ជួប​គ្រោះ​អ​កុស​ល្យ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រ​ទ្បា​ញ់ ឃុំ​អូរ​សារាយ៍ ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវបាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ ធ្វើ​ផ្ទះ​ឡើងវិញ​ឲ្យ មួយ​ខ្នង និង​ផ្តល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ក្រុមគ្រួសារ​ក្រីក្រ​របស់​កុមារី​មាន​ជំងឺ ប្រចាំកាយ​ដែល​គួរ​អាណិត​នោះ កាលពី​រសៀល​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០២១ ។​

​ថ្លៃ​ង​ទៅកាន់​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​ខាងលើ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ បាន​លើកឡើងថា ក្រោយ​ឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​រូបភាព​នៃ​អកា​រៈ​ជំងឺ ដែលមាន​នៅលើ​រូបរាងកាយ​របស់​កុមារី រួន មាលី អាយុ ១២​ឆ្នាំ មាន​សភាព​ពងបែក និង​របក​សុះសាច់​អស់​ពេញ​ខ្លួនប្រាណ​នោះ រូបលោក​រួមជាមួយ​លោក អេង ប៉​ជាក ជា​អនុប្រធាន និង​ទទួលបាន​ការណែនាំ​ផ្ទាល់​ពី​សំណាក​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ បាន​ឲ្យ ក្រុមការងារ​ចុះមក​សិក្សា​ពី​ស្ថានភាព​កុមារី​រងគ្រោះ ដោយបាន​សម្រេច​សាងសង់​ផ្ទះ​ឲ្យ​មួយ​ខ្នង និង​ផ្តល់​ជា​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿងឧបភោគ​បរិភោគ មួយចំនួន ជូន​ដល់​ក្រុមគ្រួសារ​កុមារី​មាន​ជំងឺ​នោះ ។​

លោក កែវ វ៉ា​ន្នី បាន​បញ្ជាក់ថា បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩ មានការ​ថមថយ​ចុះ លោក​ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​យក​កុមារី​ដែលមាន​ជំងឺ​ពងបែក​របក​សាច់​សុះ​ខ្លួន​នេះ ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ។

​ជាមួយគ្នានេះដែរ​លោក​ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម ១៥៧ សាខា​ខេត្តតាកែវ ក៏បាន​ធ្វើការ​ណែនាំ​ពី​វិធាន ការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ឲ្យ​ពួកគាត់​បាន យល់ដឹង​កាន់​ច្បាស់ អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​ខ្លួន ឲ្យ​ជៀស​ផុតពី​ជំងឺឆ្លង ដ៏​កាច​សាហាវ កូ​វីដ​១៩​មួយ​នេះ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ប្រសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​វិធាន​ការពារ ៣​កុំ ៣​ការពារ ដោយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×