Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកបូជាសពឪពុកក្នុងវត្តចាស់ ស្រវឹងទឹកត្មោតជូរបេីកកង់បីឥណ្ឌាបុកកងកម្លាំងកំពុងអនុវត្តន៍បម្រាមគោចរ បណ្ដាលរងរបួស

spot_img

ភ្នំពេញ ៖ បុរសម្នាក់មកបូជាសពឪពុក ឆ្លៀតដាក់ទឹកត្នោតជូរ ដល់ពេលស្រវឹង បេីកកង់បីបុកទម្លុះប៉ារាស់សមត្ថកិច្ចចម្រុះបណ្ដាលឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌម្នាក់រងរបួស ខណៈដែលកំពុងអនុវត្តន៍ បម្រាមគោចរ ដែលចេញដោយសាលារាជធានី ផ្អាកចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ហេតុការណ៍ហួសចិត្តនេះ បានកេីតឡេីងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចគោលដៅអនុវត្តបម្រាមគោចរវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា បុរសខាងលេីយកសពឪពុកមកបូជានៅវត្តចាស់ កាលពីសៀល មកម្លេះ និងរង់ចាំរេីសអដ្ឋិ ធាតុ(ឆ្អឹង) រួចក៏ដាក់ទឹកត្នោតជូរហូតដល់ម៉ោងកេីតហេតុ ក៏បេីកកង់បីឥណ្ឌាពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1HG-7179 ឆ្លងកាត់គោលដៅអនុវត្តន៍ បម្រាមគោចរ ទៅមកជាច្រេីនជុំដោយសមត្ថកិច្ចឃេីញពាក់អាវកាន់ទុក្ខក៏អនុញ្ញាតឲ្យចរាចរណ៍ទៅ រហូតជ្រុលទៅបុកកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌម្នាក់បណ្ដាលឲ្យរបួសដាច់សាច់ខ្នងដៃបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកកង់បីក្រឡាប់ផ្ងារជេីងនៅចំណុចកេីតហេតុ។

ក្រោយកេីតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខាងលេី ទៅអធិការខណ្ឌជ្រោយចង្វារដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន

spot_img