Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តបម្រាមគោលចរ ៤យប់ ៖ សមត្ថកិច្ចឃាត់យានយន្តសរុបចំនួន ១៧៤គ្រឿង

spot_img

ភ្នំពេញ​​ ៖ នៅក្នុងការអនុវត្តបម្រាមគោចរផ្អាកការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ រយៈពេល ៤យប់ គឺចាប់ពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ១៧៤គ្រឿង ក្នុងនោះម៉ូតូចំនួន ១៤៦គ្រឿង និងរថយន្តចំនួន ២៨គ្រឿង យកទៅរក្សាទុករយៈពេល ១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ។
បម្រាមគោចរផ្អាកការធ្វើដំណើរបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ គឺមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លទ្ធផលនៃការអនុវត្តបម្រាមគោចរផ្អាកការធ្វើដំណើរបណ្តោះអាសន្នចំនួន ៤យប់មកនេះ គឺសមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ១៧៤គ្រឿង ក្នុងនោះម៉ូតូចំនួន ១៤៦គ្រឿង និងរថយន្តចំនួន ២៨គ្រឿ ដោយនៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ។ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឃាត់ម៉ូតូបានចំនួន ៦៩គ្រឿង រថយន្តបានចំនួន ១៣គ្រឿង។ នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ឃាត់ម៉ូតូបានចំនួន ០៤គ្រឿង និងរថយន្តបានចំនួន ០៦គ្រឿង។ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ឃាត់ម៉ូតូចំនួន ៨គ្រឿង និងរថយន្តចំនួន ១គ្រឿង។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ហើយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង៥ភ្លឺ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×