Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​បានត្រូវប្រញាប់បិទផ្ទះមួយចំនួន​នៅភូមិ​ ១៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ? អភិបាលរាជធានីភ្នំពេញ រំពឹងថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាចបញ្ចប់នៅក្រោយថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បានចេញមកបញ្ជាក់ប្រាប់ថា​ ការប្រញាប់​ប្រញាប់ប្រញាល់​ចុះទៅបិទផ្ទះមួយចំនួន​នៅភូមិ​ ១៦​ សង្កាត់​ទន្លេ​បាសាក់​ ដោយសារ​តែប្រជាពលរដ្ឋរស់នៅ​ក្នុងក្រុមទី​១៦​ នោះ​មាន​អ្នកឆ្លង​កូវីដ​-១៩​ ចំនួន​ ៩​ នាក់​ ។

ហេតុ​នេះដេីម្បីទប់ស្កាត់កុំអោយឆ្លងរីករាលដាលកាន់តែច្រេីន​ ទេីប​ក្រុមការងារ​មាន​គ្រូពេទ្យ​ មន្ត្រី​អាជ្ញាធរ​ មន្ត្រី​នគរបាល​ ចុះទៅបិទភ្លាមៗដោយមិនអនុញ្ញាតិអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ក្រុមទី​ ១៦​ ចាកចេញ​ពី​ផ្ទះទេ​ គឺត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅនឹងកន្លែងតែម្ដង​ ។

ប៉ុន្តែ​ចំណាត់ការ​របស់​ក្រុម​ការងារ​ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ពីរនាក់​ ប្រឆាំង​នឹងការបិទភ្លាមៗនេះដោយពួកគាត់​អះអាងថា​មិនទាន់​បានត្រៀមស្បៀងម្ហូបម្ហានៅឡេីយ​ ។ ចំណែក​មន្ត្រី​ក្រុមការងារ​បាន​ពន្យល់​ប្រាប់​អំពី​ មូលហេតុ​ដែល​បិទភ្លាមៗនេះ​គឺដោយសារតែនៅទីនេះ​មាន​ប្រជាពលរដ្ឋ​ ៩​ នាក់​ហេីយ​បាន​តេស្ដ​ទៅ​មាន​វិជ្ជមាន​កូវីដ​-១៩​ ។ បេី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅក្រុមទី​១៦​ ចេញទៅផ្សារ​អាចបង្កហានិភ័យ​ខ្ពស់​ ព្រោះ​ថា​មិនដឹងអ្នកណាខ្លះដែលបានឆ្លង​ពី​ប្រជាពលរដ្ឋ​ទាំង​ ៩​ នាក់​នោះ​ ។

ទោះជាមន្ត្រីក្រុមការងារ​ពន្យល់​ប្រាប់​យ៉ាង​ណាក៏ដោយ​ក៏មានស្រីម្នាក់​ចេញមក​ live video តវ៉ា​ប្រឆាំង​នឹង​វិធាន​ការ​សុខាភិបាល​ រហូត​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ដែល​ចុះទៅ​គំរាម​វ៉ៃខ្នោះផងដែរ​ ។

នៅយប់ថ្ងៃទី​ ៥​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បានចុះទៅ​ចែក​អំណោយ​មួយចំនួន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ ភូមិ​ ១៦​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។

ចំពោះ​វីដេអូ​​របស់​ស្រី​ម្នាក់​នេះ​ ត្រូវ​បាន​ពួកបំពុលសង្គមយកទៅចែកចាយផ្សាយ​វាយប្រហារ​មន្ត្រី​ក្រុមការងារ​យ៉ាងគឃ្លេីន​បំផុត​ ។ ការលះបង់របស់​មន្ត្រី​ក្រុមការងារ​មិនមែន​ដើម្បី​ក្រុមគ្រួសារ​ពួកគាត់​ទេ​ ប៉ុន្តែ​ដើម្បី​ប្រជាពលរដ្ឋ​ និង​ សង្គម​ជាតិ​ទាំង​មូល​ ។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​យល់​ និង​ មាន​គំនិត​អស្មេរមានៈនោះ​ មេត្តា​ភ្ញាក់​រលឹក​ឡេីង​កុំមាន​គំនិត​ដូច​មនុស្ស​ស្រី​ម្នាក់នេះអោយសោះ​ ។

អភិបាលរាជធានីភ្នំពេញ រំពឹងថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាចបញ្ចប់នៅក្រោយថ្ងៃចូលឆ្នាំខ្មែរ។ ការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញ ក្នុងខណៈដែលលោកបានដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបាននាំយកនូវស្បៀងអាហារមួយចំនួន ដើម្បីយកទៅផ្គត់ផ្គង់ជូនពួកគាត់ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ ដែលពួកគាត់ជួបការលំបាកក្នុងជីវភាព ពេលកំពុងធ្វើចត្តាឡីស័ក ក្រោយពីពួកគាត់មួយចំនួនបានប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមានកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ ៩៩ភាគរយ បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។


អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើប្រជាពលរដ្ឋមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការ និងទប់ស្កាត់ជំងឺ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ អាចបញ្ចប់នៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះបានហើយ។ ដូចនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាការពារខ្លួន តាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ វិធានការ ៣ការពារ និង ៣កុំ។
អំណោយដែលប្រជាពលរដ្ឋ ទទួលបាននៅពេលនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម និងមីមួយកេស។
បើយោងតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់ មានចំនួនជាង ៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋ ដែលអាជ្ញាធរតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនោះ មានចំនួនតែជាង១៦០គ្រួសារប៉ុណ្ណោះ។ ដោយមានការយកចិត្តទុកដាក់ពី អភិបាលរាជធានីភ្នំពេញ និងទៅតាមណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទើបមានការដឹកនាំអាជ្ញាធរ ចុះដល់ទីតាំងដើម្បីសាកសួរ ពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់ ស្បៀងអាហារជូនពួកគាត់ ខណៈដែលប្រជាពលរដ្ឋទាំងនេះមានជីវភាពខ្វះខាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×