ខេត្តបាត់ដំបង ៖ ពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៥ និង ២០ នាទីនៅចំណុចភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ក្នុងអង្គភាពចុះប្រតិបត្តិការ បង្រ្កាបបាន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ ករណីក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជន សង្ស័យចំនួន០៣នាក់៖
១-ឈ្មោ សំ ច័ន្ទសិរីរតន: ហៅឆៃវ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅ ភូមិអូរតាប៉ុកលើសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ឈ្មោះ ណុប សង្ហា ហៅស្រឿង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ អូរតាប៉ុកក្រោម សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣-ឈ្មោះ ហ៊ុន សុតឺ ភេទប្រុស អាយុ១៩ ឆ្នាំរស់ នៅភូមិ អូរតាប៉ុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វត្ថុតាងចាប់យកបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួ ន ០២ ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE(ទម្ងន់២៥,៥៥ក្រាមទាំង សំបក)
ដបកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន០១ និងអំពូលកែច្នៃសំរាប់ជក់ថ្នាំញៀន ចំ នួន០១
ដែកកេះកែច្នៃចំនួន០១ កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន ០១ទូរស័ព្ទដៃចំនួន ០១ គ្រឿង
ម៉ូតូ០១ គ្រឿង ម៉ាកSuzuki viva សេរ៊ីឆ្នាំ២០១១ សេ១១០ ពណ៌ក្រហម លេខតួនិងម៉ាស៊ីន BE4CG-TH507550 ពាក់ស្លាកលេខ ប៉ៃលិន 1-A8503។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្ត ទៅតាម និតិវិធី -ច្បាប់៕ រក្សាសិទ្ធិដោយ៖មីដា


