Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមចូលរួមសម្អាតបរិស្ថាន និង គោរពច្បាប់ចរាចរ ទាំងគ្នា ទីក្រុង ស្អាត បរិស្ថានល្អ គឺផ្តើមចេញពីយើងគ្រប់គ្នា

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃអង្គារ ទី ៦ ខែ មេសា ឆ្នាំ ២០២១ ក្រុមការងារបរិស្ថាន រៀបចំបោសសម្អាត និង លាងសម្អាត របស់សាលាខណ្ឌមានជ័យ បានចុះបោសសម្អាត និង បាញ់ទឹកលាងតាមដងផ្លូវ តាមគោលដៅចំនួន ៣គោលដៅ :

១- គោលដៅទី ១ ចំនុច ផ្លូវជាតិលេខ២ ចាប់ពី គល់ស្ពានអាកាសព្រះមុនីវង្ស ទៅដល់ចំនុច មុខវត្តចាក់អង្រែក្រោម ។

២- គោលដៅទី ២ ចំនុច កែងស្តុបសាលារៀនចាក់អង្រែ ដល់ចំណុច ស្តុបក្រុមហ៊ុន ម៉ាសេដេស ផ្លូវ៣០ម៉ែត្រ ។

៣- គោលដៅទី ៣ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ចាប់ពី ច្រមុះជ្រូកក្បាលថ្នល់ ដល់ ចំនុចស្ពាន ព្រំប្រទល់ស្ពានថ្ម ខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។

កម្លាំងបរិស្ថាន អនាម័យ ក្នុងខណ្ឌមានជ័យ បានបន្តអនុវត្តន៏ លាងសម្អាតជាប្រចាំថ្ងៃ ដោយក្នុងការបោសសម្អាត និង បាញ់ទឹកលាងផ្លូវនេះ គឺប្រើប្រាស់កម្លាំង ចំនួន ៥នាក់ និង ប្រើប្រាស់ជាប្រចាំថ្ងៃ នៅរថយន្តចំនួន ២គ្រឿង ស្មើ ៥ជើង ស្មើប្រើប្រាស់ទឹកអស់ ៥ ឡានទឹក ៕រក្សាសិទ្ធិដោយ៖មីដា

×