ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តបែនដឹកថ្មមួយគ្រឿង ក្នុងលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបែនដឹកដី ពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ កើតឡើងនៅវេលាម៉ោង៤ និង៤០នាទីថ្ងៃទី៦ ខែមេសាឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿងទៀត ក្បាលពណ៌ ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 3-A 2726 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីក្រោយតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចមកកើតស្របគ្នា ក្នុងល្បឿនលឿនមកបុកចំពីក្រោយ រថយន្តបែនដឹងដីពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខ និងរងរបួសតៃកុង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ ចំណែកឯរថយន្តបែនដឹកដីវិញ បន្តបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកដល់រួចបានពិនិត្យជុំវិញកន្លែងកើតហេតុ ដោយឃើញភាគីម្ខាងទៀត រត់បាត់និងមិនមានប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ធ្វើកំណត់ហេតុឲ្យជនងរងគ្រោះ យករថយន្តទៅជួសជុលដោយខ្លួនឯង ៕ រក្សាសិទ្ធិដោយ៖ សា មេត




