Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ ៣ គ្រាប់​នៅមុខ​ធនាគារ​ ABA​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ យ៉ាង​អាណោចអាធ័ម​

​ភ្នំពេញ ÷​ករណី​ផ្ទុះអាវុធ​៣​គ្រាប់​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នោះ​បង្កឡើង​ពី​រឿង​ផឹក​សុី​ជាមួយ​មិត្ត​ភ​ក្ក្រ័​រួច​ទាស់សំដី​គ្នា​ក៏មាន​ការប្រតាយប្រតប់​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រត់​ទៅ​ឲ្យ​សន្តិសុខ​នៅ​យាម​ធនាគារ​ ABA ​ជួយ​ក៏​យុវជន​ម្នាក់ទៀត​ ខឹងរ​ត់ទៅ​ទាញ​កូនកាំបិត​ដេញ​ចាក់ទៅលើ​សន្តិសុខ​បណ្តាល​ឲ្យ​សន្តិសុខ​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ ៣​គ្រាប់ ​ត្រូវ​ ២​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែម្តង​។ ចំណែក​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​យកទៅ​ធ្វើរ​ការសួរនាំ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​កើតឡើង​នៅវេលា​ម៉ោង ៩ និង​០០ នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី ៦ ខែមេសា​ ឆ្នាំ​២០២១ ចំណុច​មុខ​ធនាគារ​ ABA ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​ដោយ​ឃើញ​យុវជន​២​នាក់​ដែលជា​ក្មេង​អាណា​ថា​រស់នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ជួបជុំ​ផឹក​សុី​នៅក្រោម​ស្ពាន រួច​ទាស់សំដី​គ្នា​តិចតួច​ក៏បាន​ដេញ​ប្រតាយប្រតប់​គ្នា ធ្វេី​ឱ្យ​យុវជន​ម្នាក់ទៀតរ​ត់ទៅ​ចូល​កន្លែង​ដក​លុយ​ធនាគារ ​ABA ឲ្យ​សន្តិសុខ​នៅ​ទីនោះ​ជួយ​ ហេី​យ​ក៏ត្រូវ​បាន​យុវជន​ម្នាក់ទៀត​រត់​ប្រដេញ​តាម​មកដល់ ក៏ត្រូវបាន​សន្តិសុខ​នៅ​ធនាគារ ​ABA ​នោះបាន​ហាមឃាត់មិន​ឲ្យ​ឈ្លោះ​គ្នា​ធ្វេី​ឱ្យ​យុវជន​ម្នាក់​ជា​ជនរងគ្រោះ​មានចិត្ត​ខឹង ក៏​រត់​ទៅយក​កូនកាំបិត​ដេី​រ​សំដៅទៅ​ចាក់​លើ​សន្តិសុខ​នោះ ហើយក៏​ត្រូវបាន​សន្តិសុខ​បាន​ដក​កាំ​ភ្លេី​ង​បាញ់​សំដៅលើ​ជនរងគ្រោះ​ចំនួន ​៣​គ្រាប់ ត្រូវ​លើ​ជនរងគ្រោះ​២​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែង​កេី​ត​ហេតុ ធ្វេី​ការឃាត់ខ្លួន​បុរស​ជា​សន្តិសុខ បញ្ជូន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ភ្លាមៗ ចំណែក​ទីតាំង​កន្លែង​កេី​ត​ហេតុ ត្រូវ​សមត្ថកិច្ច​ធ្វេី​ការហ៊ុមព័ទ្ធ រង់ចាំ​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ចុះមក​ពិនិត្យ​៕​

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×