Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ប្រកាសប្រាប់ពីអ្វីដែលត្រូវអនុវត្តក្នុងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងកម្មករ-និយោជិត និងនិយោជក

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម, កម្មករ-និយោជិត និងបុគ្គលិក, និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត និងបុគ្គលិក ត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណ , បណ្ណសម្គាល់ខ្លួន លិខិតបញ្ជាក់អនុញ្ញាតក្នុងការធ្វើដំណើរទាំងបុគ្គល និងមធ្យោបាយយានយន្ត។

  • ចំពោះកម្មករ-និយោជិត ត្រូវមាន ÷
  • អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងធ្វើដំណើរតែម្នាក់ឯង ត្រូវយកតាមខ្លួននូវ កាតសម្គាល់កម្មករនិយោជិត ឬបុគ្គលិក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលអាចបញ្ជាក់ពីទីលំនៅបច្ចុប្បន្នរបស់ខ្លួន នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។
  • អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមត្រូវ ជិះមធ្យោបាយដែលមាន «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ចេញដោយក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយកតាមខ្លួននូវកាតសម្គាល់កម្មករនិយោជិត និងបុគ្គលិក នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។
  • ចំពោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្ត ÷
  • ត្រូវផ្ដល់បញ្ជីស្លាកលេខរថយន្ដ ឬមធ្យោបាយដឹកជញ្ជូនដល់អធិការការងារ។
  • ត្រូវសហការជាមួយអធិការការងារ ដើម្បីផ្ដល់ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករ-និយោជិត» ដល់អ្នកបើកបរ (ដូចមានគំរូជូនភ្ជាប់ជាមួយ) សម្រាប់បង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលដឹកជញ្ជូនកម្មករ-និយោជិត និងបុគ្គលិកទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះវិញ៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN
×