Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ÷ ធ្វើយ៉ាងណាបង្កើនការចាក់វ៉ាក់សាំងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងតំបន់ជាប់ៗគ្នានេះ

យោងតាមសារសំឡេងនាយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យរៀបចំផែនការឱ្យហើយសម្រាប់ការមកដល់ នូវវ៉ាក់សាំងលើកក្រោយៗទៀត ដោយធ្វើយ៉ាងណាបង្កើនការចាក់នៅ ភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងតំបន់តាមផ្លូវជាតិចេញពីភ្នំពេញ មានកម្មករ និយោជិត ធ្វើការច្រើន។

សម្តេចតេជោ ហ៊ុន សែន បានណែនាំថា ដើម្បីធានាភាពសាំ នៅរាជធានីភ្នំពេញ ដែលជាតំបន់លំហូរ ប្រមូលផ្តុំមនុស្ស ច្រើន និងលំហូរចេញក្រៅ និងពីក្រៅមកក្នុង ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាប់ជាមួយភ្នំពេញ។ ដូច្នេះ ខ្ញុំសូមឱ្យគណៈកម្មការចំពោះកិច្ច សម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការរៀបចំសម្រាប់ការចាក់វ៉ាក់សាំងបន្តនៅពេលវ៉ាក់សាំងថ្មី បានមកដល់ គឺសំដៅឆ្ពោះទៅភូមិសាស្ត្រ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាប់រាជធានីភ្នំពេញតែម្តង។

បើយើងមិនធ្វើដូច្នេះទេ យើងដាកន់នៅទីនេះបន្តិច ទីនោះបន្តិចភាពសាំនេះ មិនគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវផ្តល់អាទិភាពឱ្យទីក្រុងភ្នំពេញតែម្តងសម្រាប់ការចាក់វ៉ាក់សាំង និងតំបន់ជាប់ខេត្តកណ្តាល ជាប់ភ្នំពេញ ដទៃទៀត សុទ្ធសឹងជាកន្លែងសម្បូរទៅដោយកម្មករ និយោជិតច្រើន។

សូមបញ្ជាក់ថា បើរបាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញពីទិន្នន័យចាក់វ៉ាក់សាំង ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន៖ ៥១២,៣៣៤នាក់ ហើយ និងកំពុងបន្តចាក់ជារៀងរាល់ថ្ងៃ។ រក្សាសិទ្ធិ : ពិសិដ្ឋ CEN

×