Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី និងទីម័រ៖ ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ បានកើនឡើងដល់ ១៥០ នាក់ហើយ

ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃអង្គារ ទី៦ មេសានេះ បាននឹងកំពុងស្វែងរកប្រជាជនរាប់សិបនាក់ដែលកំពុងបាត់ខ្លួន ក្រោយពេលមានគ្រោះទឹកជំនន់ និងរញ្ជួយដីដែលបាននាំយកនូវផ្ទះប្រជាជនឥណ្ឌូនេស៊ី និងទីម័រ ខណៈមនុស្សច្រើនជាង១៥០នាក់បានស្លាប់ និងពលរដ្ឋប្រមាណ១ពាន់នាក់បានបាត់បង់ទីជម្រក។

ករណីភ្លៀងធ្លាក់ដ៏ខ្លាំងដែលបង្កឡើងពីព្យុះស៊ីក្លូនត្រូពិក Seroja បានធ្វើឱ្យសហគមន៍តូចៗប្រែរក្លាយទៅជាតំបន់ពោរពេញទៅដីភក់ ដើមឈើបាក់ដែលបង្កឲ្យមនុស្សប្រមាណ ១០,០០០ នាក់ត្រូវភៀសខ្លួនចេញទៅរកទីជម្រកផ្សេងៗហើយខ្លះត្រូវទៅភៀសទៅកាន់បណ្តាប្រទេសជិតខាង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា ករណីទឹកជំនន់បាន បង្កឱ្យមនុស្សចំនួន១៣០នាក់បានស្លាប់ ដែលស្ថិតក្នុងតំបន់កោះដាច់ស្រយាលនៅជិតប្រទេសទីម័រ។

ហើយក្នុងនោះទីភ្នាក់ងារខាងលើបានបង្ហាញរបាយការណ៍ផ្លូវការមួយថា មនុស្សចំនួន២៧នាក់ត្រូវបានស្លាប់ផងដែរ។
ក្រុមអ្នករុករក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ីបានព្យាយាមស្វែងរកមនុស្សជាង៧០នាក់ដែលបន្តបាត់ខ្លួន ដោយប្រើអ្នកជីកដីដើម្បីឈូសឆាយនូវគំនរសម្រាមដើម្បីស្វែងមនុស្សដែលកំពុងបាត់ខ្លួន។

អាជ្ញាធរនៅទីនោះបាននិយាយថា ពួកគេកំពុងព្យាយាមយ៉ាងប្រញាប់ប្រញាប់ទៅកាន់កន្លែងទីជម្រករបស់ជនរងគ្រោះ ខណៈអាជ្ញាធរកំពុងទប់ស្កាត់ការពារជំងឺរីករាលកូវីដ១៩។
អភិបាលរងខេត្ត លោក Thomas Ola Longaday បានថ្លែងថា អ្នកដែលជម្លៀសខ្លួនមកទីនេះគឺមកមានតែខោអាវសើមតែប៉ុណ្ណោះដោយគ្មានអ្វីផ្សេងទៀតនោះទេ។ លោក Thomas Ola Longaday ថា៖ ពួកគេត្រូវការ ភួយ ខ្នើយ ពួក និងតង់។

តំបន់នេះកំពុងប្រឈមខ្លាំងដោយសារមណ្ឌលសុខភាពមានទំហំតូច ហើយចំនួនជនរងគ្រោះកាន់តែកើនឡើង។
លោក Thomas Ola Longaday ថា៖ យើងមិនមានគ្រូពេទ្យផ្នែកវះកាត់ដែលជំនាញនោះក្នុងតំបន់ទេ ប៉ុន្តែយើងក៏បានសន្យាថាជំនួយគ្រូពេទ្យនឹងមកដល់ឆាប់ៗ។ លោកបន្តថា៖ អាជ្ញាធរបានកំពុងធ្វើការជម្លៀសប្រជាពលរដ្ឋពីសហគមន៍នៅតំបន់ដាច់ស្រយាល ហើយនិងផ្តល់ទីជម្រកទៅកាន់ជនរងគ្រោះដោយសារព្យុះ។

ទីភ្នាក់ងារគ្រោះមហន្តរាយបានប៉ាន់ប្រមាណថា ប្រជាជនឥណ្ឌូណេស៊ីចំនួន ១២៥ លាននាក់ ក្នុងនោះជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះរស់នៅក្នុងតំបន់ដែលមានហានិភ័យនៃការបាក់ដីនេះ។គ្រោះមហន្តរាយនេះគឺភាគច្រើនបង្កឡើងដោយការកាប់ព្រៃឈើ។ នេះបើយោងទៅតាមអ្នកបរិស្ថាន៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×