Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូវ៉ារថយន្ត ជ្រុលទៅបុកនារីបុគ្គលិកវរ:ប៊ុនថាំ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ភ្នំពេញ ÷ នារីបុគ្គលិកវរ:ប៊ុនថាំម្នាក់ រងរបួសស្រាល ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ ខណ:ជិះម៉ូតូព្យាយាមវ៉ារថយន្ត បានជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលគេឃើញនារីបុគ្គលិកវរ:ប៊ុនថាំ២នាក់ បានដើរចេញពីក្រុមហ៊ុនឆ្លងផ្លូវ ពីត្បូងទៅជើងក្នុងគោលបំណងទៅទិញភីហ្សា នៅក្បែរកន្លែងកើតហេតុ ស្របពេលនោះក៏មានក៏មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ព្រៃវែង1I 1552 រួមដំណើរជាមួយនារីរងគ្រោះខាងលើ ធ្វើដំណើរពីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏បានបើកវ៉ារថយន្តនៅខាងមុខ បានជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាលរងរបួសនារី រួមដំណើរជិះម៉ូតូជាមួយបុរសខាងលើ ចំណែកអ្នកឆ្លងផ្លូវរងរបួសស្រាល ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅកាន់មន្ទីរពេទ្យឯកជនសួគ៌ាទាំង២នាក់ ដើម្បីធ្វើការសង្រ្គោះដល់ពួកគាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×