ភ្នំពេញ ៖ ក្រសួងការពារជាតិបានបើកយុទ្ធនាការលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារទូទាំងប្រទេស បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅមន្ទីពេទ្យព្រះកេតុមាលា (ហៅពេទ្យ១-៧៩)។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពរ ជាតិមានប្រសាសន៏បញ្ជាក់ថា ការបើកយុទ្ធនាការលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារទូទាំងប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ។ ដោយសម្តេចបានបញ្ជាក់ថា ការប្រើពាក្យយុទ្ធនាការលើយុទ្ធនាការនេះ គឹក្រើនរម្លឹកនឹងលើកទឹកចិត្តចាក់វ៉ាក់សាំងដល់អតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញ និងនៅតាមកន្លែងមួយចំនួនទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺក្រសួងការពារជាតិបានយកចិត្យតទុកដាក់ណាស់ និងបានដាក់ពាក្យស្លោកមួយថា “មានវ៉ាក់សាំងហើយ គឺយើងមិនឲ្យវ៉ាក់សាំងដេកស្ងៀមទេ គឺឲ្យវ៉ាក់សាំងចូលទៅទូលំទូលាយទៅមនុស្សទាំងឡាយ ដើម្បីឲ្យវាជួយការពារជំងឺដ៏កាចសាវហាវនេះ”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា អតីតយុទ្ធជន នៅទូទាំងប្រទេស ២៥រាជធានី-ខេត្ត មានចំនួនជាង ៨ម៉ឺននាក់ នៅពេលនេះចាប់ផ្តើមការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ នៅតាមបណ្តាខេត្ត មួយចំនួនបានទទួលការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់អតីតយុទ្ធជន និងក្រុមគ្រួសារ នៅតាមបណ្តាខេត្តឲ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយៈ ចេស្តារ



