ជឿជាក់ថា ប្រិយមិត្តបានទស្សនាវីដេអូកាមេរ៉ាសុវត្ថិភាពរួចហើយ ពីហេតុការណ៍ដ៏រន្ធត់ ដែលបុរសជាអ្នករើសអេតចាយម្នាក់ បានដេញវាយប្រហារគ្នាឯង ហើយក៏ផ្ទុះកំហឹងរករឿងវាយទៅលើសន្តិសុខម្នាក់នៃធនាគារ ABA នៅជាប់នឹងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ុន្តែ ដោយសារបុរសរូបនោះ នៅតែផ្ទុះកំហឹង ហើយទាញកាំបិតស្ទុះចូលមកដេញចាក់គាត់ (សន្តិសុខ) នៅទីបំផុត គាត់ក៏បានប្រើសិទ្ធិការពារខ្លួន បាញ់ទៅលើបុរសនោះចំនួន ៣ គ្រាប់ និងគ្រាប់ចុងក្រោយ ត្រូវចំកន្លែងសំខាន់បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗតែម្តង។
ជុំវិញហេតុការណ៍ដែលបានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះផងដែរ ឃើញថាមហាជនជាច្រើនបានបង្ហាញនូវការគាំទ្រដល់សន្តិសុខ ដោយលើកឡើងថា គាត់ធ្វើបែបនេះគឺត្រូវហើយ ព្រោះដើម្បីការពារខ្លួន បើមិនបាញ់ គឺអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងពុំខាន ព្រោះថាបើបាញ់ឡើងលើអាចគ្មានប្រសិទ្ធភាពទេ ព្រោះភ្ជង់កាំភ្លើងប៉ុណ្ណឹងហើយ វានៅរត់មករកទៀតដោយមិនខ្លាច បើបាញ់ដៃ ឬបាញ់ជើង បើបាញ់ត្រូវល្អហើយ ចុះបើបាញ់ខុសច្បាស់ជាមានគ្រោះថ្នាក់ តែពេលហ្នឹងភ័យផង ការពារខ្លួនផង មានតែបាញ់ខ្លួនហើយ បើរត់អាចមិនរួចខ្លួនទេ កាំបិតអាចគប់បាន ណាមួយជនពាលនេះចូលទាំងកម្រោល មិនខ្លាចងាប់ ប្រហែលរត់មិនទាន់ទេ (បើមើលទៅលើវ័យ) តែបើគាត់គ្មានកាំភ្លើងនៅនឹងដៃទេប្រហែលជាគាត់រត់ហើយ(មិនរត់ព្រោះអាងកាំភ្លើង)។
ក្នុងនោះផងដែរ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិបែបនេះថា៖ «តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ អាចជួយសង្គ្រោះខ្មាន់កាំភ្លើងឲ្យរួចផុត ពីបទចោទបានដែរ ឬទេ?» ខណៈពេលដែលលោក ផែន វណ្ណះ ក៏បានបញ្ចេញមតិបែបនេះថា៖ “ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធម្នាក់ បេីការពារខ្លួនឯងមិនបាន តេីទៅការពារជាតិ និង ការពារប្រជាពលរដ្ឋម្ដេ៉ចនឹងកេីត? ព័ត៌មានលម្អិតនឹងផ្សាយជូននៅយប់នេះ វេលាម៉ោង ៧និង៣០ នាទី ( រូបថតចាស់ឆ្នាំ ២០១៥ )៕
រក្សាសិទ្ធិដោយ៖ លឹម ហុង



