លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិន មានគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការប្រកាន់ខ្ជាប់នូវតួនាទីជាអ្នកដឹកនាំនៃគណបក្សកុម្មុយនិស្តចិន ដោយមិនត្រឹមតែជាការនិយាយ ប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តជាក់ស្តែងផងដែរ។ មិនថាបំពេញការងារផ្នែណាមួយឬនៅកន្លែង ណាក៏ដោយ លោកក៏បានពង្រឹងការដឹកនាំក្នុងការងារគណបក្សជានិច្ច។ លោកបានបង្កើតអំណាចនៃ ការដឹកនាំគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីកែលម្អនូវចំណុចទន់ខ្សោយនៃការដឹកនាំរបស់គណបក្ស ស្ថានភាពនៃការខ្វះខាតក្នុងការកសាងគណបក្ស និងការគ្រប់គ្រងគណបក្សកុម្មុយនិស្តចិនយ៉ាងតឹង រឹងដោយគ្រប់ជ្រុងជ្រោយដែលមិនសូវមានការរីកចម្រើន ព្រមទាំងបង្ហាញពីលទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន និងកែសម្រួលទិសដៅរបស់គណបក្សនិងរដ្ឋ ដើម្បីធ្វើឱ្យមានការរីក ចម្រើនទៅមុខ។
នៅពេលចូលរួមក្នុងការពិគ្រោះយោបល់ពិភាក្សានៃគណៈប្រតិភូខេត្ត Hunan សមាជបក្ស កុម្មុយនិស្តចិនលើកទី១៩ លោក Wang Qishan លេខាធិការគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិម នៃគណបក្សកុម្មុយនិស្តចិន បានសង្កត់ធ្ងន់ថា រយៈពេល៥ឆ្នាំបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ បានកន្លងផុតមកនេះ គឺជាពេលវេលាដ៏អស្ចារ្យ និងវិសាមញ្ញនៅក្នុងដំណើរការអភិវឌ្ឍន៍ របស់គណបក្ស និងរដ្ឋ។ បុព្វកិច្ចនៃគណបក្សនិងរដ្ឋ មានការផ្លាស់ប្តូរក្នុងរបត់ប្រវត្តិសាស្ត្រ ដែលជា សមិទ្ធផលបានមកពីការដឹកនាំរបស់មជ្ឈិមបក្សដែលមានលោក ស៊ី ជីនភីង ជាប្រមុខស្នូល។
លោក Wang Qishan យលឃើញថា “ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញឱ្យឃើញយ៉ាងពេញ លេញថា ឱ្យតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដឹកនាំរបស់គណបក្ស នោះគោលដៅដែលប្រជាជនចិន ងើបឡើងវិញមុខជានឹងសម្រេចបាន។” លោកបានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងគណបក្ស កុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយ គឺជាបដិវត្តន៍មួយនៃគណបក្សខ្លួនឯង បើសិនជា យើងចង់បំពេញបេសកកម្មជាប្រវត្តិសាស្ត្រនៃគណបក្សនាយុគសម័យថ្មីនេះ ហើយយើងត្រូវតែប្រកាន់ ខ្ជាប់យ៉ាងមុតមាំនិង កែលម្អនូវការដឹកនាំរបស់គណបក្ស ប្រកាន់ខ្ជាប់យ៉ាងមុតមាំដើម្បីជំរុញការ ស្ថាបនាគម្រោងថ្មីដ៏អស្ចារ្យ ។
ក្នុងខណៈពេល ដែលនិយាយអំពីការគ្រប់គ្រងគណបក្សកុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយគ្រប់ ជ្រុងជ្រោយ លោក Lin Jiefang អ្នកតំណាងគណបក្សនាសមាជបក្សកុម្មុយនិស្តចិន ដែលជាអ្នក និព្ធនផងដែរនោះ បានបញ្ជាក់ថា សមិទ្ធផលនៃការការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការគ្រប់ គ្រងគណបក្សកុម្មុយនិស្តចិនយ៉ាងតឹងរឹងដោយគ្រប់ជ្រុងជ្រោយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បាន ត្រូវ ប្រជាជនទូទាំងប្រទេស និងទូទាំងពិភពលោកទទួលស្គាល់។
យោងតាមស្ថិតិបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ស្ថាប័នត្រួតពិនិត្យវិន័យទូទាំង ប្រទេសចិនបានដោះស្រាយបញ្ហាសរុបចំនួន ២៦៧៤ពាន់ករណី កសាងសំណុំរឿង១៥៤៥ពាន់ ករណី ដាក់ទណ្ឌកម្មលើជនប្រព្រឹត្តបទល្មើស១៥៣៧ពាន់នាក់ ហើយជនសង្ស័យដែលត្រូវបានបញ្ជូន ទៅតុលាការមានចំនួន៥៨ពាន់នាក់។
សាស្ត្រាចារ្យ Zheng Yongnian នាយកវិទ្យាស្ថានស្រាវជ្រាវ អាស៊ីបូព៌ា នៃសាកលវិទ្យាល័យ ជាតិសឹង្ហបុរីយល់ឃើញថា ប្រទេសចិនបានទទួលសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការកសាងរបប ប្រឆាំងអំពើពុករលួយ។ “ការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន មិនមែនប្រឆាំងនឹងអំពើពុក រលួយនោះទេ តែជាគោលបំណងដើម្បីកសាងរបបសម័យថ្មី” ។
2017年7月28日,浙江省杭州市中级人民法院公开开庭审理了“百名红通”1号人员杨秀珠贪污、受贿一案。 图片来自央视新闻网
ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2017 ជំនុំជម្រះជាសាធារណៈនូវក្តី Yang Xiuzhu ពុករលួយ និងទទួល សំណូកដោយតុលាការថ្នាក់មធ្យមទីក្រុង Hangzhou ខេត្ត Zhejiang រូបមកពីបណ្តាញសារព័ត៌មាន CCTV ៕ ដោយ ៖ “People’s daily”