Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបបទល្មើស បានតែត្រីទូកម៉ាស៊ីន និងឧបករណ៍ឆក់

ស្ទឹងត្រែង ៖ សហគមន៍នេសាទបានសហការគ្នា យ៉ាងល្អចុះល្បាតប្រទះឃើញជនប្រព្រឹត្តបទល្មើស កំពុងធ្វើសកម្មភាពឆក់ត្រីតាមដងទន្លេមេគង្គ។ ខណៈនោះសហគមន៍ ក៏បានបើកទូកសម្រុកទៅបង្ក្រាប ធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសភ័យរត់បាត់ស្រមោល នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៦ខែមេសាឆ្នាំ២០២១។
សហគមន៍នេសាទ បាននិយាយឲ្យដឹងថា សហគមន៍កោះស្រឡៅ បានសហការជាមួយសហគមន៍កោះកន្ធាយ និងសហគមន៍កោះកី បានធ្វើការដេញបង្រ្កាបបទល្មើសបានមួយករណី។

ជាមួយនោះ ដកហូតបានវត្ថុតាង មានទូកឈើពីគន្លាក់មួយគ្រឿង, ម៉ាស៊ីនហ៊ីណូតា ២០ សេះមួយគ្រឿង, ឧបករណ៍ឆក់ត្រជាក់មួយគ្រឿង, កន្ត្រងដួសត្រីចំនួន ២, ត្រីប្រហែល ៣០ គីឡូ។

ដោយឡែកជនប្រព្រឹត្តបទល្មើស បានរត់គេចខ្លួនបាត់ស្រមោល។ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូន ទៅកាន់ជំនាញខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សុខុម

×