Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញភរិយាឯកឧត្តម ហ៊ុន ម៉ាណែត ចេញធ្វើការងារនេះសឹងគ្មានពេលសម្រាក ធ្វើឲ្យគ្រប់គ្នាពេញចិត្តខ្លាំង រហូតពោលពាក្យថា…

ភ្នំពេញ ៖ មហាជន និងក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ឧត្តមភរិយាឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ សឹងរកពេលសម្រាកគ្មាន ព្រោះតែដើម្បីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយគួរឲ្យព្រួយបារម្ភ។

ជាការពិតណាស់ ក្នុងនាមជាសមាជិកគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ លោកជំទាវ ពេជ ចន្ទមុន្នី បានស្តែងចេញនូវសកម្មភាពពីទំហំទឹកចិត្តដ៏មោះមុត ចុះបំពេញការងារយ៉ាងសកម្ម ជាមួយក្រុមគ្រូពេត្យ អាជ្ញធរ និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

ជាក់ស្តែង ដូចកាលពីយប់មិញនេះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះឲ្យដឹងថា៖ «លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នេះ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដល់កន្លែងក្រុមគ្រូពេទ្យស្នាក់នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរនិងផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។»។

ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋនៅលើបណ្តាញសង្គម បានបង្ហាញសេចក្តីស្រឡាញ់ការពេញចិត្ត ដោយម្នាក់ៗបានកោតសរសើរចេញពីបេះដូងថា៖ «ទឹកចិត្តដ៏ធំធេងរបស់បង ដើម្បីប្រជាជនខ្មែរគឺ វិសេសវិសាលណាស់ ។ ក្មេងៗជំនាន់ក្រោយ នឹងចាំផ្តើមចង់ចាំនូវទឹកចិត្ត នឹង ការលះបង់របស់បង ពីពេលនេះតទៅ, លោកជំទាវ មិនដែលឃើញបានសម្រាកទេមួយរយៈកូវីដនេះ, អគុណបងស្រីដែលតែងតែបារម្មណ៍ យកចិត្តទុកដាក់ មើលថែប្អូនៗគ្រប់ពេល គ្រប់វេលា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×