Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម

ភ្នំពេញ : ស្នងការរងនគរបាលខេត្តកំពត ឈ្មោះ អ៊ឹ ឈួន (រូបអាវពណ៌ក្រហម) និងបក្ខពួក២នាក់ទៀត ត្រូវចាប់ខ្លួនព្រមទាំងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម។ ការចាប់ខ្លួននៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ ១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ ២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ ៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×