Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ រថយន្តដឹកទំនិញធុនធំ បើកទៅបុកកង់ពីក្រោយ រួចកិនពីលើបណ្តាលឲ្យនារីម្នាក់ បែកខួរស្លាប់

ភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញរបស់ក្រុមហ៊ុន LMHមួយគ្រឿង បើកបក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកកង់ពីក្រោយបណ្តាលឲ្យដួលរួចកិនចំពីក្បាលនារីម្នាក់ បណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេច ដល់ចំណុចជិតផ្សារទួលពង្រ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់បានវាយទ្រមខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃពុធទី៧ ខែមេសាឆ្នាំ ២០២១ ចំណុចនៅស្តុបទួលពង្រ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ស្ងួន ចាន់គារ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ
មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះកង់មួយគ្រឿងចេញពីធ្វើការធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 0985 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីក្រោយស្របគ្នា តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មកបុកពីក្រោយនារីម្នាក់កំពុងតែជិះកង់ បណ្តាលឲ្យដួលរួចកិនពីលើចំក្បាលបែកខួរស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯរថយន្តបង្កព្យាយាមបន្តបើករត់គេច ទៅមុខរហូតជិតដល់ផ្សារទួលពង្រ ត្រូវបានប្រជាពលរដ្ឋយកដំថ្មនិងដំបងវាយបំបែកកញ្ចក់រថយន្ត និងឃាត់យកតៃកុងប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ ចុះខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ និងកង់នារីរងគ្រោះទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៅស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×