តាកែវ ៖ បុរសម្នាក់ រួមជាមួយវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនៃកងរាជអាវុធ ហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចុះបង្រ្កាប ។
យោងតាមរបាយការណ៍របស់ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំង គ្រឿងញៀន និងស្រាវជ្រាវបង្រ្កាបបទល្មើសអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ បានបញ្ជាក់ថា ដោយមានការសម្របសម្រួលនិតិវធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិព្រៃបាយឃុំពេជ្រសារ ស្រុក កោះអណ្តែត ខេត្តតាកែវ ។
ក្នុងរបាយការណ៍បានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យបាន ០១នាក់ ឈ្មោះ ឃុន លុកគោ (ហៅគោ ) ភេទប្រុសអាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក និងមានដឺកាចាប់ខ្លួនលោកចៅក្រមស៊ើបសួរ នូ ដារ៉ា ចុះ ៣៦៧/២២/៣/២០២០ ( ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) រស់នៅភូមិ ព្រៃបាយ ឃុំពេជ្រសារ ស្រុកកោះកោះអណ្ដែត ខេត្តតាកែវ។ ព្រមទាំងដកហូតក្រាម ពណ៌សថ្លា ចំនួន០២កញ្ចប់ធំ ទម្ងន់ ២០៣,១៩ក្រាម (ថ្លឹងទាំងសំបក់ថង់) – ចិញ្ជីងថ្នឹងថ្នាំ ញៀន០១ – សម្ភារៈច្រកនិងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សារឿន


