Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសយកដែកស្បែង វាយសម្លាប់ឪពុកបង្កើត ដោយចោទថាឪពុកមានគ្រូកាន់ ប៉ងសម្លាប់រូបគេ នៅស្រុកបវេល

ខេត្តបាត់ដំបង ៖ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីឃាតកម្ម (កូនវាយសម្លាប់ឪពុកបង្កើត)មួយ បានកើតឡើង ដែលករណីនេះ បង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ដោយជនបង្កជាកូនបង្កើតរបស់គាត់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយកដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកើតហេតុ ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបានការសម្របសម្រួលលើតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខសារិន អធិការនគរបាលស្រុកបវេល បានធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ មកកាន់អធិការដ្ឋានធ្វើការស្រាវជ្រាវ ។

នៅទីបំផុតជនសង័្សយបានឆ្លើយតាមបែបរវើរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួនបែបនេះ ដោយសារតែឪពុកខ្លួនមានគ្រូកាន់ហើយ មានបំណងសម្លាប់រូបគេ ទើបគេវាយសម្លាប់ឪពុកនេះជាមុន ។ នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×