ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងទឺន័របុកជាមួយម៉ូតូ បណ្តាលឲ្យឆេះរថយន្តកុងទឺន័រមួយគ្រឿង ហើយ កម្លាំងការិយាល័យ អគ្គិភ័យបានចេញរថយន្ត ០២គ្រឿង ដើម្បីបាញ់ទប់ស្កាត់កុំឲ្យរាលដាល ។
នគរបាលផ្នែកពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆាបឆេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចំណោទអូរត្រាវ ដែលឆាប់ឆេះ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្កជាអគ្គិភ័យ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
តាមសម្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ភាគីខាងម៉ូតូបានរងរបួស ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី តាកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួន។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលករណីនេះ ពន្លត់ជាស្ថាពរនៅម៉ោង៩និង០០យប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



