Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោច​ណាស់ ចុងឆ្នាំ​២០២១ កម្ពុជា អាច​នឹង​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​រួចរាល់​

​យ៉ាង​ណាស់ នៅ​ចុងឆ្នាំ​២០២១ ស្រប​ពេលដែល​ការគ្រប់គ្រង​កូ​វីដ​-១៩ នៅ​សហគមន៍ ខេត្តសៀមរាប​-​អង្គរ មាន​ភាពល្អប្រសើរ ព្រម​ជាមួយនឹង​ការជំរុញ​ចាក់​វ៉ាក់សាំង​បាន​លឿន ជូន​ចំពោះ​មន្ត្រីរាជការ អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ផ្សេងទៀត​, កម្ពុជា នឹង​ពិចារណា​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​។ នេះ​ជាការ​ស្នើសុំ​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ថា សម្ដេច​តេ​ជោ​តេ​ជោ ហ៊ុនសែន បាន​ពិចារណា​យល់ព្រម​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុ​ញ្ញ​ត​ឱ្យ​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់ពាន់ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការបើកទទួល​កញ្ចប់​ទ​ស្សន​កិច្ច ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ា​កក់​សាំង​រួចហើយ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ឬ​ពេលវេលា​សមស្រប​ណាមួយ​ដ៏​ឆាប់​ខាងមុខនេះ​។​

​វា​ដើរ​ស្របគ្នា នៃ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩» ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត​ថ្មីៗ​នេះ , លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បង្ហាញថា កញ្ចប់​ទស្ស​និច្ច​នេះ អាចមាន​ការងារ​ច្រើន ដែល​ត្រូវ​ពិភាក្សា​ដោយ​ហ្មត់ចត់ រួមមាន ៖

១- ការបង្កើត​នូវ​ជំនឿ​ជឿជាក់​ទុកចិត្ត​ដល់​ភ្ញៀវទេសចរ​,

២- គុណភាព សេវាកម្ម និង​តម្លៃ​សមរម្យ​,

៣- សម្រួលការ​ធ្វើដំណើរ តាម​ច្រកទ្វារ​អន្តរជាតិ ដែល​ត្រូវគោរព​តាម​គោលការណ៍​សុខាភិបាល​ផង និង​ភាពងាយស្រួល​ផង​៕

រក្សា​សិទ្ធិ : ពិសិដ្ឋ CEN​

×