Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន ជនដៃដល់​ម្នាក់​បាន​យក​កាំបិត​កាប់​ទៅលើ​បុ​រ​ជនជាតិ​បរទេស​ម្នាក់​ជាច្រើន​កាំបិត​បណ្ដាល​រងរបួស​ធ្ងន់​

ភ្នំពេញ​÷ ជនជាតិ​បរទេស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន​បន្ទាប់ពី​ត្រូវ​ជន​មិន​ស្គាល់មុខ​ជិះ​កង់​មក​កាប់​ជាច្រើន​កាំបិត​ដោយ​ដោយ​ពុំទាន់​ដឹង​ពី​មូល​ហេ​ត រួច​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ ពុធ ទី​៧ ខែ មេសា ឆ្នាំ​២០២១ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩ កែង​នឹង​ផ្លូវ​១៥៤ ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ដើរ​នៅលើ​ដងផ្លូវ​១៩​សុខៗ​ស្រាប់តែ​លេចមុខ​ជនដៃដល់​ម្នាក់​ជិះ​កង់​មក​ក្បែរ​រួច​បានធ្វើ​សកម្មភាព​ទាញ​កាំបិត​មក​កាប់​ទៅលើ​បុរស​ជនជាតិ​បរទេស​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ដួល​ហូ​ឈាម​ពេញ​ខ្លួន​នៅលើ​ថ្នល់​រងរបួស​ធ្ងន់ រួច​ជនដៃដល់​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិ ភាព​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​រថយន្ត​សា​ម៉ុ​យ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ​៕​

រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×