Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេចខ្លួន​រួច បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គាស់​តូប​នៅ​ផ្សា​ឈូក​មាស​

​ភ្នំពេញ​÷​ជន​ស្ស័​យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បានធ្វើ​សកម្មភាព​ចូលទៅ​គាស់​តូប​លក់ដូរ​របស់​បង​ប្អូន​អាជីវករ​នៅក្នុង​ផ្សារ​ឈូក​មាស​តែ​សំណាង​មិនល្អ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ដេញតាម​ពីក្រោយ​ឃាត់​បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែកឯ​បក្ខពួក​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។

ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២០១១ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនសង្ស័យ​មានឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជាង​រស់នៅ​ផ្លូវ​រថភ្លើង​ជិត​កន្លែងកើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹងថា ខ្លួន​និង​បក្ខពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បានធ្វើ​សកម្មភាព​ចូលទៅ​គាស់​តូប​បម្រុង​ចូលទៅ​យក​មឹក​ត្រី​បង្គា​ជាដើម​ហើយ​ភ្លាមៗ​នោះដែរ​ពួកគាត់​កំពុងតែ​ធ្វើ​សកម្មភាព​គាស់​សោ​ស្រាប់តែ​ខាង​ម្ចាស់​តូប​ឃើញ​ទាន់​ធ្វើ​ឲ្យ​ជន​ស្ស័​យ​មាន​គ្នា​៣​នាក់​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​រត់​តែ​ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​តូប​បាន​ប្រដេញ​តាម​ពីក្រោយ​រត់​ទៅដល់​ជិត​និង​សាលា​សាមគ្គី​ត្រូវ​ក្រ​ប៊ួ​ច​បាន​ម្នាក់​ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថ​កិ ច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​រួច​វាយ​ខ្មោះ​យក​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាន​សង្កាត់​ក្រាំងធ្នង់​ធ្វើការ​សាកសួរ​រួច​ឲ្យ​ម្ចាស់​តូប​ទៅ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បក្ខពួក​២​នាក់​ទៀត​ដើម្បី​យកមក​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×